• 2018-02-03 03:50:47
  • ព័ត៌មាន

ខេត្ត​បាត់ដំបង​​​បើក​ឆាក​ក្តៅ​គគុក​ក្រោម​បរិយាកាស​ត្រជាក់​​ស្វែង​រក​៣៨​ក្រុម​ទៅ​ថ្ងៃ​ស្អែក​

  • 2018-02-03 03:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ដ៏​ជក់ចិត្ត​ Tiger Street Football Festival​ 2018 ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ហើយ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៣​ ខែ​កុម្ភៈ​នេះ​ ក្រោម​បរិយាកាស​ត្រជាក់​ខុស​ប្លែក​ពី​ធម្មតា​ដើម្បី​ស្វែង​រក​៣៨​ក្រុម​បន្ត​ដំណើរ​ទៅ​ថ្ងៃ​ស្អែក។

ទោះ​ជា​​អាកាស​ធាតុ​បាន​ចុះ​ទាប​ដែល​ត្រជាក់​ខុស​ប្លែក​ពី​ធម្មតា​ ប៉ុន្តែ​ការ​ប្រកួត​ហាក់​ក្តៅ​គគុក​តែ​ម្តង​សម្រាប់​ក្រុម​នីមួយ​ៗ​។ គ្រាន់​តែ​ចូល​ទី​លាន​ភ្លាម​ កីឡាករ​បាត់​អស់​ភាព​ត្រជាក់​ ប៉ុន្តែ​​បញ្ចេញ​ថាមពល​ដ៏​ខ្លាំង​ក្លា​ដើម្បី​ស្វែង​រក​ជ័យជម្នះ។ ​ពី​ព្រោះ​ការ​ប្រកួត​ពិត​តាន់​តឹង​ខ្លាំង​ណាស់​​។ ​បើ​ក្រុម​ណា​មួយ​ប្រហែស​តែ​បន្តិច​ទទួល​រង​បរាជ័យ​នឹង​ត្រឡប់​ទៅ​ផ្ទះ​ហើយ​ ខណៈ​ក្រុម​ឈ្នះ​ត្រូវ​ឡើង​វគ្គ​បន្ត។

សម្រាប់​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ ​យុវជន​ចាប់​អារម្មណ៍​ខ្លាំង​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​រហូត​ដល់​៧៩​ក្រុម។ ក្រុម​ទាំង​៧៩​នេះ​ត្រូវ​ប្រជែង​គ្នា​រក​​កៅអី​​​៣៨​ក្រុម​បន្ត​ដំណើរ​​ទៅ​ថ្ងៃ​អាទិត្យ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ថា មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ត្រូវ​ជ្រើស​រើស​យក​ក្រុម​ខ្លាំង​ចំនួន​៦​​(​ក្រុម​លេខ​១​ដល់​លេខ​៦)​ដើម្បី​ឡើង​ទៅ​ប្រកួត​ជុំ​​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ក្រុម​ជយលាភី​ប្រចាំ​ខេត្ត​បាត់ដំបង​នេះ​​ ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១០០០​ដុល្លារ​ ​ក្រុម​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ៕

សកម្មភាព​ប្រកួត

មក​ស្គាល់​ដៃ​គូ​ប្រកួត​​ពាន​ Tiger Street Football Festival 2018 ខេត្ត​បាត់ដំបង​​

វីរបុរស Man Utd ​ខ្សែ​បម្រើ Ryan Giggs ​នឹង​មក​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ

វិធី​ងាយ​ស្រួល​២​យ៉ាង​​​ចូល​រួម​ប្រកួត​ Tiger Street Football Festival 2018

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី