• 2018-01-25 02:23:15
  • ព័ត៌មាន

ថ្នាក់​ដឹក​នាំ​គុន​ដាវ​​ ​ប្រាប់​ឲ្យ​​​ឪពុក​ម្ដាយ​​​​​គ្រប់​រូប​ឈប់​បារម្ភ​បញ្ហា​នេះ

  • 2018-01-25 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក សុខ អាង អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​ ​សំណូមពរ​ឲ្យ​​ឪពុក​ម្ដាយ​​គ្រប់​រូប​ឈប់​បារម្ភ​​ថា កីឡា​នេះ​មាន​គ្រោះ​ថ្នាក់​ឲ្យ​សោះ ហើយ​អនុញ្ញាត​ឲ្យ​ក្មេង​ៗ ដែល​មាន​សមត្ថភាព​បាន​​ចូល​រួម​លេង​ ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ។

អគ្គលេខាធិការ​រូប​នេះ​បាន​អះអាង​ថា បច្ចុប្បន្ន​​នៅ​មាន​ឪពុក​ម្ដាយ​ក្មេង​ៗ​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​​អំពី​​​បញ្ហា​គ្រោះ​ថ្នាក់​របស់​កីឡា​គុន​ដាវ។ ​ការ​គិត​ទាំង​​នេះ​គួរ​ឈប់​បារម្ភ​ ពី​ព្រោះ​​បើ​ទោះ​កីឡា​នេះ​លេង​ជា​មួយ​ដាវ ដែល​ធ្វើ​ពី​ដែក ប៉ុន្តែ​គ្រប់​ប្រភេទ​វិញ្ញាសា​​គឺ​មាន​ឧបករណ៍​ការពារ​ថ្លៃៗ ដែល​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​១០០% ហើយ​ទទួល​ស្គាល់​ពី​សហព័ន្ធ​គុនដាវ​​អន្តរជាតិ។

​​​​​​​​​​​​លោក​បន្ថែម​ថា ហេតុ​ដូច​នេះ​ឪពុក​ម្ដាយ​គ្រប់​រូប​​គួរ​ឈប់​បារម្ភ និង​​បាន​ផ្ដល់​ឱកាស​ឲ្យ​កូន​ៗ ដែល​មាន​សមត្ថភាព​ចូល​រួម​លេង​កីឡា​នេះ​ ក្នុង​ដំណើរ​​អភិវឌ្ឍន៍​ទៅមុខ​ ឈាន​ទៅ​រក​កម្រិត​ខ្ពស់​មួយ​ដូច​ប្រទេស​ដទៃ។ ​

​កាល​ពី​ពេល​ថ្មី​ៗ​កីឡា​គុនដាវ​ទើប​តែ​ដណ្ដើម​បាន​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ​២ ​គ្រឿង​ពី​​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ព្រឹត្តិការណ៍​​ជើង​ឯក​អាស៊ីអាគ្នេយ៍៕

សកម្មភាព​ប្រកួត​កន្លង​មក​ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី