• 2018-01-11 07:56:20
  • ព័ត៌មាន

កីឡា​ ៣​ប្រភេទ​ ដែល​អ្នក​ប្រើ​ដៃ​ឆ្វេង​មិន​អាច​លេង​បាន​

  • 2018-01-11 07:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​កីឡា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កម្សាន្ត​, ធ្វើ​លំហាត់​ប្រាណ​, ប្រកួត​ប្រជែង​ឬ​រឹត​ចំណង​សាមគ្គីភាព​ជា​ដើម។​

យ៉ាង​ណា​មិញ​ កីឡា​ក៏​មាន​ការ​បែងចែក​ក្រុម​មនុស្ស​ដែល​អាច​លេង​បាន​ ឬ​មិន​អាច​លេង​បាន​​ដែរ​។​ ដោយ​សារ​លើ​ពិភពលោក​​អ្នក​ប្រើ​ដៃ​ស្ដាំ​មាន​ចំនួន​ច្រើន​ជាង​ដៃ​ឆ្វេង​ទើប​មាន​​កីឡា​មួយ​ចំនួន​រើសអើង​ចំពោះ​មនុស្ស​ដៃ​ឆ្វេង។ បច្ចុប្បន្ន​មាន​កីឡា​៣​​ហាម​មិន​ឲ្យ​កីឡាករ​​ប្រើ​ដៃ​ឆ្វេង​ចូល​រួម​​ប្រកួត​ប្រជែង​៖​

១. Polo

Polo គឺ​ជា​កីឡា​ដែល​តម្រូវ​ឲ្យ​ប្រើ​សេះ​ និង​ដង​ឈើ​​សម្រាប់​វាយ​កូន​គោល។​ កីឡា​ប្រភេទ​នេះ​គឺ​ប្រើ​ល្បឿន​លឿន និង​វាយ​ខ្លាំង​ៗ​ដូច្នេះ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ គេ​មិន​តម្រូវ​ឲ្យ​អ្នក​មាន​ដៃ​ឆ្វេង​ផ្ទុយ​គេ​ចូល​រួម​​លេង​បាន​ឡើយ។

២. ហុកគី​

មិន​ខុស​ពី​ Polo ហុកគី​ក៏​ប្រើ​ដង​ឈើ​ដើម្បី​វាយ​គ្រាប់​បាល់​ដូចគ្នា​ដែរ​ តែប្លែក​ត្រង់​ថា​ហុកគី​មិន​ប្រើ​សេះ​នោះ​ទេ។ កីឡាករ​លេង​ហុកគី​ត្រូវ​ប្រើ​ដៃ​ស្ដាំ​ដើម្បី​ឲ្យ​ស្រប​គ្នា​ជាមួយ​កីឡាករ​ដទៃ​ទៀត​ចៀសវាង​គ្រោះ​ថ្នាក់​ពេល​វាយ​ស៊ុត​ម្ដងៗ។

៣​. Jai-alai

Jai alai ជា​កីឡា​មាន​វ័យ​ចំណាស់​មួយ​មាន​ប្រភព​ពី ប្រទេស​អេស្ប៉ាញ​។ កីឡា​ប្រភេទ​នេះ​តម្រូវ​ឲ្យ​កីឡាករ​ពាក់​ឧបករណ៍​មួយ​ត្បាញ​ដូច​កន្ត្រក​នៅ​ដៃ​ខាង​ស្ដាំ​ដើម្បី​ទ្រ​គ្រាប់​បាល់​ និង​គប់​គ្រាប់​បាល់​។ នៅ​ខាង​ឆ្វេង​ដៃ​កីឡាករ​គឺ​ជា​ជញ្ជាំង​ដូច្នេះ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ដៃ​ប៉ះ​ជញ្ជាំង​ពេល​គប់​គ្រាប់​ម្ដង​ៗ​ទើប​កីឡាករ​ប្រើ​ដៃ​ឆ្វេង​មិន​អនុញ្ញាត​ឲ្យ​លេង​៕

អត្ថបទ៖ វិរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី