• 2018-01-03 03:17:33
  • ព័ត៌មាន

វិទ្យាល័យ​ដំរីពួន​រៀប​ចំ​ប្រកួត​កីឡា​​​អបអរ​ឆ្នាំ​​ថ្មី​​២០១៨​ទទួល​បាន​គាំទ្រ​ច្រើន​

  • 2018-01-03 03:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ដោយ​​បាន​ឯកភាព​ពី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ស្វាយ​អន្ទរ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​​មិត្តភាព​យុវជន​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​​២០១៨​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ២០១៧​​នៅ​វិទ្យាល័យ​ដំរីពួន។ សម្រាប់​ការ​ប្រកួត​នេះ​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​កុះករ​ពី​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ។

លោក ឡំា សុង

លោក​ ឡាំ​ សុង​ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ ​កីឡា​មាន​​៣​ប្រភេទ​​គឺ​កីឡា​ប៉េតង់ វាយ​កូន​ឃ្លី​លើតុ​ ទាញព្រ័ត្រ ដើម្បី​ដណ្តើម​មេដាយ​ប្រចាំ​កម្រង​ដំរីពួន​ និង​ការ​ប្រកួត​កីឡា​មិត្តភាព​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ​ និង​១៥ឆ្នាំ។ កីឡា​ប៉េតង់​មាន​៤​វិញ្ញាសា​គឺ​​​វិញ្ញាសា​វាយ​​ទោល​បុរស-នារី និង​វិញ្ញាសា​វាយ​ក្រុម​៣​នាក់​ទល់​៣​នាក់​បុរស-នារី។ ចំពោះ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​មាន​ពីរ​វិញ្ញាសា​គឺ​វាយ​ទោល​បុរស-នារី ខណៈ​កីឡា​ទាញ​ព្រ័ត្រ​មាន​ពីរ​វិញ្ញាសា​ គឺ​ទាញ​ជា​ក្រុម​៣​នាក់​ទល់​៣នាក់​បុរស-នារី។ សរុប​ប្រតិភូ​ដឹកនាំ​កីឡាករ​ កីឡា​ការិនី​ចូល​រួម​ប្រកួត​៨០​នាក់។ ជា​មួយ​គ្នា​​នេះ​ ការ​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​មួយ​ក្រុម​៧នាក់​ចំនួន​ពីរ​ប្រកួត​។ ជំនួប​រវាង​​ យុវជន​អាយុ​​១៣​ឆ្នាំ​​ស្វាយអន្ទរ​​ប៉ះ​យុវជន​ឃុំ​កំពង់​កុង​ និង​យុវជន​អាយុ​១៥​ឆ្នាំ​ឃុំ​ដំរី​ពួន​​ជួប​ម៉ាណែត​ ជូនៀរ៍។

កម្មវិធី​នេះ​មិន​មែន​ជា​ការ​ប្រកួត​កីឡា​សិស្ស​ផ្លូវ​ការ​នោះ​ទេ​ គោល​បំណង​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ គឺ​ដើម្បី​បំផុស​សកម្មភាព​កីឡា​ប៉េតង់​ វាយ​កូន​ឃ្លី​លើ​តុ និង​ទាញ​ព្រ័ត្រ​ ដល់​សិស្សា​នុសិស្ស​នៅ​ក្នុង​កម្រង​ដំរីពួន ដែល​មាន​វិទ្យាល័យ​ដំរី​ពួន​ អនុវិទ្យាល័យ​អង្គរ​ទ្រេត​ អនុវិទ្យាល័យ​ព្រហូត​ និង​អនុវិទ្យាល័យ​ទឹកថ្លា​ ពី​ព្រោះ​កីឡា​ប៉េតង់​ និង​វាយ​កូន​ឃ្លី​លើ​តុ​ត្រូវ​បាន​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ក្រប​ខណ្ឌ​សិស្ស​និស្សិត។ម្យ៉ាង​ទៀត​កីឡា​ទាំង​ពីរ​ប្រភេទ​នេះ​ពុំ​ទាន់​មាន​សកម្មភាព​ច្រើន​នោះ​ទេ​នៅ​តាម​សាលា​រៀន​ទាំង​បួន​ ដូច្នេះ​ហើយ​លោក​ក៏​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ទាំង​នេះ​ឡើង​។ បន្ថែម​កីឡា​ទាញ​ព្រ័ត្រ​​មួយ​ទៀត គឺ​កីឡា​មហាជន​ ដែល​ក្រុម​កីឡា​ទាញព្រ័ត្រ​សិស្ស​បុរស-នារី​វិទ្យាល័យ​ដំរីពួន​ ទើប​តែ​ចូល​រួម​ប្រកួត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​កន្លង​ទៅ។

លោក​សង្កត់​ធ្ងន់​ថា​ ការ​រៀប​ចំ​លើក​ទី​១​នេះ​ មាន​ការ​ខ្វះខាត​ច្រើន​ ដូច​ជា​សម្ភារ​ប្រកួត​មាន​មិន​គ្រប់​គ្រាន់​ មន្ត្រី​អាជ្ញា​កណ្តាល​មាន​ចំនួន​តិច​ និង​បទ​ពិសោធ​តិច។ កីឡា​ប៉េតង់​ខ្វះ​ទីលាន​ដោយ​ប្រកួត​នៅ​តារាង​ដី​ កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ត្រូវ​ប្រកួត​នៅ​កន្លែង​ចង្អៀត​ គ្មាន​ជញ្ជាំង​បាំង​ខ្យល់​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​ណា ​ក៏​កម្មវិធី​ប្រកួត​បាន​ដំណើរ​ការ​បញ្ចប់​ដោយ​រលូន​តាម​ការ​គ្រោង​ទុក។

លោក​បាន​បន្ថែម​ថា​ ថវិកា​ចំណាយ​ក្នុង​ការ​រៀប​ចំ​ គឺ​បាន​មក​ពី​ក្រុម​ហ៊ុន​ និង​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ចំនួន​ ២០១០០០០​រៀល​ តាម​រយៈ​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ ហើយ​បាន​ចំណាយ​ទៅ​លើ​មេដាយ​ ពាន​និមិត្ត​រូប​ សម្ភារៈ ​រៀបចំ​ទីលាន​ប្រកួត​ អាហារ​ ទឹក​បរិភោគ​ និង​ប្រាក់​ឧបត្ថម្ភ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត។

លទ្ធផល​ដូច​ខាង​ក្រោម​

កីឡា​ប៉េតង់​

១. វិញ្ញាសា​វាយ​ទោល​បុរស​

  • លេខ១៖ កីឡាករ ឡាង វឌ្ឍានា មក​ពី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​

  • លេខ២៖ កីឡាករ បញ្ញា មក​ពី​វិទ្យាល័យ​ដំរីពួន​ (ក)​

  • លេខ៣៖ កីឡាករ​ ធំ​ ចាន់ធឿន មក​ពី​អនុវិទ្យាល័យ​ព្រហូត​

  • លេខ​៣​ស្ទួន៖ កីឡាករ​ ធិន​ វាសនា ​មក​ពី​វិទ្យាល័យ​ដំរីពួន (ខ)

២.វិញ្ញាសា​វាយ​ទោល​នារី​

  • លេខ​១៖ បាន​ទៅ​កីឡា​ការិនី​វិទ្យាល័យ​ដំរីពួន (ក)

  • លេខ​២៖ បាន​ទៅ​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គរទ្រេត​ (ក)

  • លេខ​៣៖ បាន​ទៅ​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គរ​ទ្រេត (ខ)

  • លេខ​៣​ស្ទួន៖ បាន​ទៅ​កីឡា​ការិនី​វិទ្យាល័យ​ដំរីពួន​ (ខ)

៣.វិញ្ញាសា​ក្រុម​បុរស​

  • លេខ​១៖ បាន​ទៅ​ក្រុម​កីឡាករ​មក​ពី​អនុវិទ្យាល័យ​ព្រហូត

  • លេខ​២៖ បាន​ទៅ​ក្រុម​កីឡាករ​មក​ពី​អនុវិទ្យាល័យ​អង្គរ​ទ្រេត

  • លេខ​៣៖ បាន​ទៅ​ក្រុម​កីឡាករ​មក​ពី​វិទ្យាល័យ​ដំរី​ពួន

  • លេខ​៣​ស្ទួន៖ បាន​ទៅ​ក្រុម​កីឡាករ​មក​ពី​អនុវិទ្យាល័យ​ទឹក​ថ្លា

៤.វិញ្ញាសា​ក្រុម​នារី​

  • លេខ​១៖ បាន​ទៅ​ក្រុម​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​ (ខ)

  • លេខ​២៖ បាន​ទៅ​ក្រុម​កីឡា​ការិនី​វិទ្យាល័យ​ដំរីពួន​ (ក)​

  • លេខ​៣៖ បាន​ទៅ​ក្រុម​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​ (ក)​

  • លេខ​៣​ស្ទួន៖ បាន​ទៅ​ក្រុម​កីឡា​ការិនី​វិទ្យាល័យ​ដំរី​ពួន​ (ខ)   កីឡា​វាយ​កូន​ឃ្លីលើតុ

១.​វិញ្ញាសា​ទោល​បុរស​

  • លេខ​១៖ កីឡាករ​ នួន​ សុខណី​ មក​ពី​វិទ្យាល័យ​ដំរីពួន

  • លេខ​២៖ កីឡាករ​ មឿន ប៊ុនឡៃ មក​ពី​អនុវិទ្យាល័យ​អង្គទ្រេត​

  • លេខ​៣៖ កីឡាករ​ សុខ​ ដាវីត មក​ពី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​

  • លេខ​៣​ស្ទួន៖ កីឡាករ​ វ៉េង​ សុជាតិ មក​ពី​វិទ្យាល័យ​ដំរី​ពួន​

២.វិញ្ញាសា​ទោល​នារី​

  • លេខ​១៖​ កីឡា​ការិនី​ ថា តុនី​ មក​ពី​វិទ្យាល័យ​ដំរី​ពួន

  • លេខ​២៖ កីឡា​ការិនី​ សុខ​ សាវី មក​ពី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​

  • លេខ​៣៖ កីឡា​ការិនី​ រ៉ា​ សំណាង​ មក​ពី​អនុវិទ្យាល័យ​អង្គរ​ទ្រេត​

  • លេខ​៣​ស្ទួន៖ កីឡា​ការិនី​ ធឿន​ ស្រីណុច​ មក​ពី​វិទ្យាល័យ​ដំរី​ពួន​

កីឡា​ទាញព្រ័ត្រ​

១.​វិញ្ញាសា​ផ្នែក​បុរស

  • លេខ​១​៖ ក្រុម​កីឡាករ​វិទ្យាល័យ​ដំរីពួន​ (ក)

  • លេខ​២​៖ ក្រុម​កីឡាករ​វិទ្យាល័យ​ដំរី​ពួន​ (ខ)

  • លេខ​៣​៖ ក្រុម​កីឡាករ​អនុវិទ្យាល័យ​ព្រហូត​ (ក)

  • លេខ​៣​ស្ទួន​៖​ ក្រុម​កីឡាករ​អនុវិទ្យាល័យ​ព្រហូត​ (ខ)

២.វិញ្ញាសា​ផ្នែក​នារី

  • លេខ​១៖ ក្រុម​កីឡា​ការិនី​វិទ្យាល័យ​ដំរី​ពួន (ក)

  • លេខ​៣៖ ក្រុម​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គទ្រេត​ (ក)

  • លេខ​២៖ ក្រុម​កីឡា​ការិនី​វិទ្យាល័យ​ដំរី​ពួន​ (ខ)

  • លេខ​៣​ស្ទួន៖ ក្រុម​កីឡា​ការិនី​អនុវិទ្យាល័យ​អង្គរទ្រេត​ (ខ)

កីឡាបាល់ទាត់​

១.ឈុតយុវជនអាយុក្រោម១៣ឆ្នាំ

  • លេខ​១៖ ក្រុម​កីឡា​បាល់ទាត់​ម៉ាណែតជូនៀរ៍​ ឃុំ​កំពង់​កុង​

  • លេខ​២៖​ ក្រុម​កីឡា​បាល់ទាត់​ស្វាយ​អន្ទរ​ អេប៊ីស៊ី​ យូណាយធីត​

២.ឈុត​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​

  • លេខ​១៖ ក្រុមកីឡាបាល់ទាត់ឃុំដំរីពួន ស្រុកស្វាយអន្ទរ

  • លេខ​២៖ ក្រុម​កីឡា​បាល់ទាត់​ម៉ាណែត​ជូនៀរ៍​ ឃុំ​កំពង់​កុង​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី