Kagawa បង្ហើបប្រាប់ពីសម្ដីវ៉ូងវ៉ាងរបស់ Sir Alex កាលនៅបិសាចក្រហម
Shinji Kagawa ខ្សែបម្រើក្រុម Borussia Dortmund បានបង្ហើបប្រាប់ឲ្យដឹងថា Sir Alex Ferguson អតីតអ្នកចាត់ការក្រុម Manchester United ធ្លាប់ឡូឡាសម្ដីវ៉ូងវ៉ាងដាក់ Ryan Giggs, Wayne Rooney និងកីឡាករ Man Utd សំខាន់ៗច្រើនរូបទៀត ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។