• 2015-11-17 15:41:13
  • បាល់ទាត់

​ការ​ពិត​៥​យ៉ាង​ របស់មិត្ត​ស្រី​​​តារា​ល្បី​​ជប៉ុន Kagawa

  • 2015-11-17 15:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shinji Kagawa ​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​របស់​ក្លិប​ Borussia Dortmund ​គឺ​ជា​កីឡាករ​ម្នាក់ ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​​នៅ​អាស៊ី និង​ជា​ Idol របស់​ប្រជាជន​ជប៉ុន។ តារា​ឆ្នើម​​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ​មាន​មិត្ត​ស្រី​​​ឈ្មោះ​ Margaret Natsuki ដែល​ជា​​កូន​កាត់​កាណាដា-ជប៉ុន តាំង​ពី​មុន​ផ្ទេរ​ទៅ​ Manchester United ឆ្នាំ​២០១២ ម្ល៉េះ ហើយ​មក​ទល់​បច្ចុប្បន្ន​ក៏​គេ​ជឿ​ថា ពួកគេ​នៅ​តែ​បន្ត​ទាក់ទង​គ្នា។

 

 

 

​ខាង​ក្រោម​នេះ គឺ​ជា​ការ​ពិត​៥​យ៉ាង​របស់​មិត្ត​ស្រី​ Kagawa៖

 

១. Natsuki ​មិន​មែន​ជា​តារា​សិច​ទេ៖

 

 

​ពេល​ Kagawa ផ្ទេរ​ពី​ក្លិប​ Dortmund ​ទៅ​ Man Utd នៅ​ឆ្នាំ​២០១២ មាន​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ បាន​លើក​ឡើង​ថា​មិត្ត​ស្រី​របស់​ខ្សែ​បម្រើ​រូប​នេះ​គឺ​ឈ្មោះ Ameri Ichinose ​ដែល​ជា​តារា​សិច​របស់​ជប៉ុន។ ​តាម​ពិត​​ Natsuki ​មិន​មែន​ជា​តារា​សិច​ទេ គ្រាន់​តែ​មាន​មុខ​ស្រដៀង​គ្នា​ប៉ុណ្ណោះ។

 

២. Natsuki ​ជា​ពិធី​ការិនី និង​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​នៅ​ជប៉ុន៖

 

 

​មុន​​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​អង់គ្លេស​ Natsuki ធ្លាប់​ជា​ពិធី​ការិនី​ដ៏​ល្បី​នៅ​ប្រទេស​ជប៉ុន​។ ជា​ធម្មតា​នាង​តែង​តែ​ទទួល​បន្ទុក​ផ្នែក​ខាង​កីឡា​បាល់ទាត់ ​ដូច​ជា​​រឿង​ទាក់ទង​នឹង​តារា​ឆ្នើម​ៗ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ជា​ដើម។ ​នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី និង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា។

 

៣. Natsuki ជួប​ Kagawa ពេល​នាង​​ធ្វើ​បទសម្ភាសន៍៖

 

 

​​ស្រី​ស្អាត​រាង​តូច​​​ច្រឡឹង​រូប​នេះ​ បាន​ជួប​ជាមួយ​ Kagawa ដំបូង​ ពេល​នាង​ធ្វើ​បទសម្ភាសន៍​ឲ្យ​កម្មវិធី​ទូរទស្សន៍ ​នៅ​ក្លិប​ Dortmund ហើយ​ក្រោយ​មក​អ្នក​ទាំង​២​ក៏​ចាប់​ផ្ដើម​មាន​ចិត្ត​ស្រលាញ់​គ្នា ​និង​ទាក់​ទង​គ្នា​រហូត​មក។

 

៤. ​ចេះ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ៖

 

 

Natsuki ជា​ជនជាតិ​ជប៉ុន តែ​ចូល​រៀន​ថ្នាក់​ភាសា​អង់គ្លេស​តាំង​ពី​តូច​ ​ដែល​ធ្វើ​ឲ្យ​នាង​​អាច​ប្រើ​ប្រាស់​ភាសា​អន្តរជាតិ​មួយ​នេះ​យ៉ាង​ស្ទាត់​ជំនាញ និង​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​អាច​ធ្វើ​ការងារ​នៅ​ប្រទេស​អង់គ្លេស​បាន ជា​ពិធី​ការិនី​ទៀត។

 

៥. ​មាន​ឈ្មោះ​ហៅ​ក្រៅ​​​ Maggy៖

 

 

​ឈ្មោះ​​ពេញ​របស់​នាង​គឺ Margaret Natsuki ប៉ុន្តែ​​នៅ​តាម​បណ្ដាញ​សង្គម ​ឬ​អ្នកគាំទ្រ​នៅ​​ក្នុង​ស្រុក​របស់​នាង ​នាង​តែង​តែ​ឲ្យ​គេ​ហៅ​​​កាត់​ថា "Maggy” ​ហើយ​សូម្បី​នៅ​ក្នុង​ Blog បង្ហាញ​ម៉ូដ​ផ្លូវ​ការ​របស់​នាង​ ក៏​នាង​ដាក់​ឈ្មោះ​ថា Maggy ផង​ដែរ៕

 

-ចុចអាន៖ តោះ! ស្គាល់​មុខ​កីឡាករ​ជប៉ុន​ទាំង​១១​នាក់ ដែល​លេង​នៅ​អឺរ៉ុប​ មុន​ប៉ះ​​កម្ពុជា​

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ​ប្រភព៖ heavy

មតិយោបល់