• 2015-11-12 13:17:49
  • បាល់ទាត់

មើល​ Kagawa តែត​១​ក្បាល​កាល​ថ្ងៃ​អាទិត្យ មុន​មក​​ប៉ះ​កម្ពុជា

  • 2015-11-12 13:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shinji Kagawa ​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន របស់​ក្លិប​ Borussia Dortmund គឺ​ជា​អ្នក​​តែត​​ចូល​ទី​​​គ្រាប់​ទី១​ ​​​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈ្នះ​ Schalke ​៣-២ នៅ​ Bundesliga ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​​តារា​ឆ្នើម​រូប​នេះ ​នឹង​មក​ប្រទេស​កម្ពុជា ដើម្បី​ប៉ះ​ក្រុម​គោព្រៃ​កម្ពុជា ក្នុង​ការ​ប្រកួត​​​វគ្គ​ជម្រុះ​ 2018 World Cup ​នា​សប្ដាហ៍​ក្រោយ​នេះ។

 

 

​Kagawa ជា​តួ​អង្គ​សំខាន់​បំផុត​របស់​ក្រុម​សាំរ៉ៃ​​ខៀវ​​ជប៉ុន។ កីឡាករ​រូប​នេះ មាន​កម្ពស់​​​១,៧២​ម៉ែត្រ ប៉ុន្តែ​សមត្ថភាព​ខាង​តែត​បញ្ចូល​ទី​ក៏​មិន​ធម្មតា​ដែរ ដូច​ឃើញ​ក្នុង​វីដេអូ​ខាង​ក្រោម​ស្រាប់។ សម្រាប់​រដូវ​កាល​២០១៥-១៦ នេះ​ អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ ស៊ុត​ឲ្យ​ Dortmund បាន​៧​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​​១៩​ប្រកួត។

 

ចំណែក​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​វិញ Kagawa ស៊ុត​បាន​២៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​៧៣​ប្រកួត​ តាំង​ពី​ឆ្នាំ​២០០៨​មក។ ដូច្នេះ​ចាំ​មើល​ថា ពេល​ជប៉ុន​ ប៉ះ​កម្ពុជា នៅ​​ពហុកីឡដ្ឋានជាតិអូឡាំពិក​ នា​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ តារា​ឆ្នើម​រូប​នេះ អាច​​នឹង​រក​គ្រាប់​បាន​ទៀត ឬ​យ៉ាង​ណា?

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ខ្សែ​ប្រយុទ្ធ​ជប៉ុន Muto ​​ដែល​ជិត​​មក​កម្ពុជា ធ្លាប់​ស៊ុត​ហ៊ែត​ទ្រីក​នៅ​​​លីក​កំពូល​អាល្លឺម៉ង់​ខែ​មុន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Bundesliga

មតិយោបល់