• 2019-12-20 13:19:19
  • បាល់ទាត់

Kagawa យល់​បែប​ណា​ពេល​ឃើញ​ Minamino បាន​ទៅ​អ​ង់គ្លេស​?

  • 2019-12-20 13:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​កីឡាករ​ Shinji Kagawa​ បាន​ធ្វើ​ការ​អបអរ​  ខ្សែប្រយុទ្ធ​ Takumi Minamino ក្រោយ​ពេល​ដែល​កីឡា​ជប៉ុន​រូប​នេះ​  ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Liverpool។

តាម​រយ:បណ្ដាញ​សង្គម​ Twitter កីឡាករ​ Kagawa បាន​សរសេរ​ថា​៖​ "​អបអរសាទរ! ជឿ​លើ​ខ្លួន​អ្នក​ ហើយ​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ ពេល​លេង​ក្រោម​គ្រូ​បង្វឹក​ល្អ​ជា​ង​គេ​លើ​លោក​"​ ។

Kagawa នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ប្រកប​អាជីព​នៅ​ក្លឹប​លំដាប់​ទី​ ២​អេស្ប៉ាញ​ Real Zaragoza។  កីឡាករ​រូប​នេះ​ធ្លាប់​លេង​ក្រោម​លោក​ Jurgen Klopp អំឡុង​ពេល​ដែល​គេ​លេង​ Dortmund។

ចំណែក​ឯ​ Minamino បាន​ផ្លាស់​ចេញ​ពី​ RB Salzburg ទៅកាន់​ Liverpool ក្នុង​តម្លៃ​ខ្លួនជាង​ ១០​លាន​ដុល្លារ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់