• 2016-03-15 15:11:05
  • បាល់ទាត់

កញ្ជ្រោង​ Leicester ឈ្នះ Newcastle ​១-០ ដោយ​ក្បាច់ពិសេស​ Bicycle kick

  • 2016-03-15 15:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​សារិកា​ព្រៃ​ Newcastle ក្រោម​ការ​ដឹក​នាំ​របស់​អតីត​អ្នក​ចាត់ការ​ទូទៅ Real Madrid លោក Rafael Benitez បាន​ចាញ់​​​ក្រុម​​​កំពូល​តារាង​​ Leicester City ១-០ នៅ​កីឡដ្ឋាន​ King Power ​​កាល​​ពី​ម៉ោង ​៣ ព្រឹក​ថ្ងៃ​អង្គារ​នេះ។

 

​ត្រឹម​នាទី​ទី​ ២៥ នៅ​តង់​ទី​​មួយ ក្រុម​កញ្ជ្រោង​ Leicester បាន​ស៊ុត​មួយ​គ្រាប់​​ ដោយ​កីឡាករ​ជប៉ុន​ Shinji Okazaki តាមរយៈ​​ក្បាច់​ Bicycle kick ​​ពេល ​Leicester​ បាន​បាល់​ Free Kick ទាត់​ដោយ​កីឡាករ ​​Riyad Mahrez ។ រហូត​មក​ដល់​តង់​ទី​ពីរ ក្រុម​ម្ចាស់​ផ្ទះ​ Leicester បាន​ដាក់​សំពាធ​​លើ​ក្រុម​ភ្ញៀវ Newcastle  ​​ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​​ឡើយ។ យ៉ាង​ណា​ក្ដី ​​​១ ​គ្រាប់​ជ័យ​ជម្នះ​ខាង​​លើ​ ធ្វើ​​ឲ្យ Leicester​​ បន្ត​នាំ​មុខ​​​​លើ​តារាង​​ Premier League​ ដោយ​បច្ចុប្បន្ន​មាន​ ៥​ ពិន្ទុ​ដាច់ ខណៈ​ការ​ប្រកួត​សល់​ ៨​ ដង​ទៀត​ប៉ុណ្ណោះ៕

​​ចុចអាន៖ Ferguson ជឿ​ជាក់​ថា Leicester នឹង​លើក​ពាន​មុន​ចប់​រដូវកាល ៣ប្រកួត

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC​​​​​​​​​​​

មតិយោបល់