
- 2015-11-12 20:14:30
- បាល់ទាត់
ជប៉ុន ចេញឯកសណ្ឋានថ្មី មុនប៉ះសិង្ហបុរី និងកម្ពុជា
- 2015-11-12 20:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ចេញឯកសណ្ឋានថ្មី មុនប៉ះសិង្ហបុរី និងកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ជប៉ុន (JFA) បានប្រកាសចេញនូវឯកសណ្ឋានថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន កាលពីព្រឹកមិញនេះ ហើយឯកសណ្ឋានថ្មីនេះ នឹងចាប់ផ្ដើមពាក់ជាផ្លូវការក្នុងការប្រកួតជម្រុះ 2018 World Cup ទល់នឹងសិង្ហបុរី នៅព្រលប់ថ្ងៃនេះតែម្ដង។
សម្រាប់ឈុតក្នុងដី ឃើញថាមានពណ៌ក្រមៅជាងលើកមុន និងមានឆ្នូតបង្កង់នៅកណ្ដាល ខណៈដែលឈុតក្រៅដីមានពណ៌ស ដែលអាចនឹងឃើញពេលប៉ះនឹងជម្រើសជាតិកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា។ រីឯឈុតសម្រាប់អ្នកចាំទី គឺមានពណ៌ប្រផេះសាមញ្ញ។ ក្រៅពីនោះ ក៏មានឈុតសម្រាប់ក្រុមជម្រើសជាតិនារី និងក្រុមហ្វូតសាលផងដែរ។
ឯកសណ្ឋានថ្មីនេះ ផលិតឡើងដើម្បីពាក់ក្នុងយុទ្ធនាការវគ្គជម្រុះ 2018 FIFA World Cup និងសម្រាប់ប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ 2019 AFC Asian Cup ដែលប្រទេសអារ៉ាប់រួមទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ៕
*ឈុតក្នុងដី៖
*ឈុតក្រៅដី៖
*ឈុតអ្នកចាំទី៖
*ឈុតសម្រាប់ក្រុមនារី៖
*ឈុតសម្រាប់ក្រុមហ្វូតសាល៖
-ចុចអាន៖ សាំម៉ូរ៉ៃជប៉ុន អាចប្រហារតោកំណាចសិង្ហបុរីបានអត់យប់នេះ?
-ចុចអាន៖ ក្រុមជប៉ុន ហ្វឹកហាត់នៅអូឡាំពិកថ្ងៃទី១៤ មិនឲ្យនរណាម្នាក់ចូលមើលសោះ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ jfa