• 2015-08-18 13:00:20
  • បាល់ទាត់

​ក្លិប​​​​​ធំ​ EPL ​ណា​ ​មាន​​​ចំណូល​ច្រើន​ជាង​គេ​ លើ​កុងត្រា​ឯក​សណ្ឋាន?

  • 2015-08-18 13:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសណ្ឋាន​របស់​ក្រុម​​បាល់ទាត់​ Premier League ធំៗ តែងរក​​ចំណូល​​បាន​យ៉ាង​ច្រើន​​ឲ្យ​ក្លិប​ តាម​រយៈ​​ការ​ចុះ​កិច្ចសន្យា​​ជាមួយ​ក្រុមហ៊ុន​ផលិត​​ឯកសណ្ឋាន ​និង​ក្រុម​ហ៊ុន​ដៃ​គូ​ឧបត្ថម្ភ ហើយ​តម្លៃ​ទាំង​នោះ​ គឺ​​​ខុស​គ្នា​រវាង​ក្រុម​នីមួយៗ។ ​ចង់​ដឹង​​ចំណាត់​ថ្នាក់​តម្លៃ​ឯក​សណ្ឋាន ​របស់​ក្រុម​ Premier League ធំៗ​ទាំង​៥ ប្រចាំ​រដូវ​កាល​២០១៥/១៦​នេះ​ មួយ​ណា​ថ្លៃ​ជាង​គេ ឬ​ទទួល​បាន​ចំណូល​ច្រើន​ជាង​គេ​ សូម​ទស្សនា​ខាង​ក្រោម៖

 

 

១. Manchester United

 

​​​បិសាច​ក្រហម​ ចុះ​កុងត្រា​​១០​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា Adidas នូវ​តម្លៃ​១,១៧​​ពាន់​លាន​ដុល្លារ (១១៧​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ Chevrolet ​រយៈពេល​៧​ឆ្នាំ តម្លៃ​៥៥៩​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Man Utd ទទួល​ចំណូល​បាន​ ១៩៥​លាន​ដុល្លារ​។

 

 

២. Chelsea

 

តោ​ខៀវ​ ចុះ​កុងត្រា​​១០​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន Adidas នូវ​តម្លៃ​៤៧០​លាន​ដុល្លារ (៤៧​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ថ្មី​ Yokohama Tyres របស់​ជប៉ុន​ ​រយៈពេល​៥​​ឆ្នាំ តម្លៃ​៣១១​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Chelsea ទទួល​ចំណូល​បាន​ ១០៩,៣​​លាន​ដុល្លារ។

 

 

៣. Arsenal

 

​កាំភ្លើង​ធំ​ ចុះ​កុងត្រា​​៥​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន Puma នូវ​តម្លៃ​២៣៤​​លាន​ដុល្លារ (៤៧​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Fly Emirates ​រយៈពេល​៥​​ឆ្នាំ តម្លៃ​២៣៤​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Arsenal ទទួល​ចំណូល​បាន​ ៩៤​​លាន​ដុល្លារ។

 

៤. Liverpool

 

ហង្ស​ក្រហម​​ ចុះ​កុងត្រា​​៦​​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​អាមេរិក​ New Balance នូវ​តម្លៃ​២៦២​​លាន​ដុល្លារ (៤៣,៦​​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Standard Chartered ​រយៈពេល​៣​ឆ្នាំ តម្លៃ​១១៧​​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Liverpool ​ទទួល​ចំណូល​បាន​ ៨២,៦​​​លាន​ដុល្លារ។

 

៥. Manchester City

 

​មេឃ​ខៀវ​ ចុះ​កុងត្រា​​៦​​​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​ Nike នូវ​តម្លៃ​១១២​​​លាន​ដុល្លារ (១៨,៧​​​​លាន​ដុល្លារ ក្នុង​១​ឆ្នាំ) ​និង​​ចុះ​កុងត្រា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ Etihad ​រយៈពេល​១០​​ឆ្នាំ តម្លៃ​៦២៣​​​​លាន​ដុល្លារ។ សរុប​ប្រចាំ​ឆ្នាំ​ Man City​ ​ទទួល​ចំណូល​បាន​ ៨១​​​លាន​ដុល្លារ៕

 

ចុះ​ប្រិយមិត្ត​ពេញ​ចិត្ត​ឯក​សណ្ឋាន​ក្រុម​ណា​ជាង​គេ ក្នុង​ចំណោម​ក្រុម​ទាំង​៥​ខាង​លើ​នេះ?

 

-ចុចអាន៖ ដឹង​ថា​ក្លិប​នៅ Premier League ណា​ គេ​ស្អប់​​​ជាង​គេ​បំផុត​ទេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ espn

មតិយោបល់