• 2015-08-10 15:57:44
  • បាល់ទាត់

Benitez ​ថា​ Real ស្មើ​ ០-០ ទល់​ Valerenga ដោយ​សារ​គ្មាន​ Ronaldo

  • 2015-08-10 15:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Benitez អ្នកចាត់ការ​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ក្រុម​របស់​លោក​​​អវត្តមាន​ Cristiano Ronaldo ​ទើប​បាន​ជា​ស្មើ​ ០-០ ទល់​នឹង​​ក្រុម​ Valerenga ក្នុង​ការ​ប្រកួត​មិត្តភាព កាល​​ពី​យប់​មិញ។

 

 

​Ronaldo ​បាន​អវត្តមាន​ពី​ក្រុម​ស្ដេច​ស ក្នុង​ការ​ប្រកួត​​មិត្តភាព​ចុង​ក្រោយ​​យប់​មិញ ដោយសារ​​មាន​​បញ្ហា​​ខ្នង​បន្តិច​បន្តួច ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Karim Benzema ​ក៏​អវត្តមាន​ដែរ ដោយសារ​របួស​ភ្លៅ។ យ៉ាងណាក្ដី លោក​ Benitez ​បាន​ដាក់​ Jese, Gareth Bale និង​ James Rodriguez ឲ្យ​លេង​ចាប់​ដៃ​គូ​គ្នា នៅ​តំបន់​ខាង​លើ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ស្វែង​រក​គ្រាប់​បញ្ចូល​ទី​បាន។

 

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ វ័យ​៥៥​ឆ្នាំ បាន​និយាយ​ថា៖ "ក្រុម​របស់​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ប៉ុន្តែ​យើង​ខ្វះ​នូវ​ភាព​ច្បាស់​លាស់។ យើង​ត្រូវ​គិត​ឡើង​វិញ​ថា យើង​​​​បាន​​បាត់​បង់​កីឡាករ​ដ៏​សំខាន់​​បំផុត (CR7) ដែល​ជា​អ្នក​តែង​តែ​ស៊ុត​ចូល​ទី​ច្រើន។ ប៉ុន្តែ​ក្រុម​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត និង​គិត​វិជ្ជមាន​ជា​និច្ច។ ខ្ញុំ​មិន​ទាន់​ពេញ​ចិត្ត​ក្រុម​របស់​យើង​១០០% ដូច្នេះ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា យើង​សង្ឃឹម​ថា​នឹង​មាន​សមាជិក​ក្រុម​ថ្មី​បន្ថែម"។

 

ចំណែក​ Ronaldo វិញ ​កាល​ពី​ម្សិល​មិញ​នេះ​ដែរ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​លើ​ Instagram ​ដោយ​ស្លៀក​ខោ​ខ្លី​​ពណ៌​លឿង ឈរ​នៅ​មាត់​​​ឆ្នេរ​សមុទ្រ និង​សរសេរ​ជា​សារ​ថា៖ "Happy Sunday”។

 

 

​ប្រកួត​បន្ទាប់​​របស់​ Real នឹង​ត្រូវ​ប៉ះ​ Galatasaray ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​  Santiago Bernabeu Trophy នា​ថ្ងៃ​ទី​១៨ ខែ​សីហា មុន​​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Sporting ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី La Liga នា​ថ្ងៃ​ទី​២៣ ខែ​សីហា​ខាង​មុខ៕

 

 

 

 

 

-ចុចអាន៖ Arsenal ​ត្រៀម​៨០​លាន​ដុល្លារ​អាមេរិក ដាក់​ស្នើ​ទិញ Benzema ​ពី Real ​ជា​ថ្មី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

មតិយោបល់