- 2015-07-29 22:48:28
- បាល់ទាត់
Mourinho ដៀមដាមដាក់ប្រពន្ធ Benitez កប់ៗ
- 2015-07-29 22:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ដៀមដាមដាក់ប្រពន្ធ Benitez កប់ៗ
ចន្លោះមិនឃើញ
លោក Jose Mourinho បានផ្ដាំទៅប្រពន្ធរបស់លោក Benitez ថាគួរតែគិតគូរពីរឿងរបបអាហាររបស់ប្ដីខ្លួនទៅ ល្អជាងមកនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោក។
កាលពីម្សិលមិញ អ្នកស្រី Montse Benitez បាននិយាយថាស្វាមីរបស់អ្នកស្រីកំពុងតែជួយសំអាតរឿងរញ៉េរញ៉ៃនៅតាមក្លិបធំៗបន្ទាប់ពីលោក Mourinho បង្កឡើងហើយចាកចេញ តួយ៉ាងដូចជា Inter Milan , Chelsea និង Real Madrid នេះជាដើម។ អ្នកចាត់ការក្រុមតោខៀវបានចេញមកតបតវិញថា រឿងនោះមិនពិតដូចអ្នកស្រីនិយាយនោះទេ ហើយប្រសិនបើអ្នកស្រីទំនេរគូរតែគិតរឿងរបបអាហារដើម្បីសម្រកទម្ងន់លោក Benitez ប្ដីអ្នកស្រីវិញល្អជាង។
បុរសសញ្ជាតិព័រទុយហ្គាល់ខាងលើបានបន្តទៀតថា៖ "អ្នកស្រីប្រហែលជាគិតខុសហើយ ព្រោះប្ដីអ្នកស្រីទៅដឹកនាំ Chelsea ជំនួសលោក Roberto Di Matteo និងទៅដឹកនាំក្រុម Real Madrid ជំនួសលោក Carlo Ancelotti ទេ។ មានតែក្លិបមួយគត់ដែលប្ដីអ្នកស្រីជំនួសខ្ញុំគឺ Inter Milan ដែលជាកន្លែងគាត់ដឹកនាំ៦ខែធ្វើឱ្យក្លិបមួយនេះធ្លាក់ទម្រង់លេងខ្លាំង។ ខ្ញុំគិតថាគាត់មិនគួរចំណាយពេលគិតរឿងខ្ញុំទេ។ អ្វីដែលស្រ្តីមេផ្ទះត្រូវធ្វើគឺមើលថែរក្សាប្ដីទើបត្រូវ”។
សូមបញ្ជាក់ថាអ្នកចាត់ការទាំងពីរខាងលើ ធ្លាប់មានរឿងប៉ះទង្គិចគ្នាម្ដងមកហើយកាលពីលោក Benitez ដឹកនាំ Liverpool និងលោក Mourinho ដឹកនាំក្រុម Chelsea ។ ដោយកាលនោះ អតីតអ្នកចាត់ការក្រុមហង្សក្រហមរូបនេះបានទម្លាក់ក្រុមតោខៀវទាំងពីរលើកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ឆ្នាំ២០០៥ និង២០០៧ ៕
ចុចអាន៖Benitez ៖ បើ Ronaldo , Bale , Benzema យល់ចិត្តគ្នា គ្មានអ្នកណាលេងឈ្នះឡើយ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ liverpoolecho