• 2015-06-15 21:46:43
  • បាល់ទាត់

Carragher៖ Benitez ​នឹង​ជោគជ័យ​នៅ Real ព្រោះ​គាត់​ទៅ​ណា​ឈ្នះ​ពាន​ទី​នោះ

  • 2015-06-15 21:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jamie Carragher ​អ្នក​និយាយ​កីឡា​នៅ​ទូរទស្សន៍​ Skysport ​មាន​ជំនឿ​ចិត្ត​ថា​លោក Rafa Benitez ​នឹង​អាច​ដឹក​នាំ​ក្រុម Real Madrid ​ជោគជ័យ​​នៅ​រដូវ​កាល​ក្រោយ​នេះ ពីព្រោះ​បុរស​ដើម​កំណើត​អេស្ប៉ាញ​រូប​នេះ​ឱ្យ​តែ​ទៅ​ដឹក​នាំ​ក្រុម​ណា តែងតែ​ជួយ​ក្រុម​នោះ​លើក​ពាន​ជា​និច្ច។

 

 

Benitez ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម​អធិរាជ​ស Real Madrid ​ជំនួស​លោក Carlo Ancelotti ​នោះ នឹង​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ក្នុង​រដូវ​កាល​ដំបូង​នេះ ដូចជា​ការ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​របស់​កីឡាករ និង​ការ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ដើម្បី​ត្រៀម​ប្រជែង​យក​ពាន​ជាមួយ​ក្រុម​ខ្លាំង Barcelona ​ជា​ដើម។

 

តែ​ទោះ​យ៉ាង​នេះ​ក្ដី លោក Carragher ​ដែល​ជា​អតីត​កីឡាករ​លេង​ឱ្យ Liverpool ​អស់​១៧​ឆ្នាំ​នោះ​បែរ​ជា​យល់​ថា​អ្នក​ចាត់ការ​ថ្មី​រូប​នេះ​នឹង​ជោគជ័យ​ក្នុង​រដូវ​កាល​ក្រោយ​ទៅ​វិញ ព្រោះ​អតីត​អ្នក​ចាត់​ការ​ក្រុម Napoli ​រូប​នេះ​ទៅ​ដល់​ណា​លើក​ពាន​ដល់​នោះ។ "គ្រប់​ក្លិប​ដែល​គាត់​ដឹក​នាំ​គឺ​តែងតែ​ឈ្នះ​ពាន​បាន​រហូត។ ត្បិត​តែ​ក្រុម Real ​មាន​គូ​ប្រជែង​ដែល​ខ្លាំង​មែន ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​នឹង​អាច​មាន​វិធី​ដោះស្រាយ​បាន”។

 

លោក Jamie Carragher កាល​នៅ​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Benitez ​នៅ Liverpool

 

អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Real Madrid ​ខាង​លើ​នេះ ធ្លាប់​ដឹក​នាំ​ក្រុម​ជា​ច្រើន​ដូចជា Valencia , Liverpool , Inter Milan , Chelsea ​និង​ Napoli ។ ក្នុង​ការ​ដឹក​នាំ​ក្លិប​ធំ​ៗ​ទាំង​៥​នេះ លោក​តែង​តែ​ជួយ​ក្រុម​លើក​ពាន​ជានិច្ច ពោល​គឺ​ជួយ Valencia ​លើក​ពាន La Liga ​២​ដង​ , UEFA Cup ​១​ដង , ជួយ Liverpool ​ឈ្នះ​ពាន FA Cup ​១​ដង , Champions League ​១​ដង​និង​ UEFA Super Cup ​១​ដង , ជួយ​ក្រុម Inter Milan ​លើក​ពាន Italian Super Cup ​១​ដង , FIFA Club World Cup ​១​ដង​ , ជួយ Chelsea ​លើក​ពាន Europa League ​១​ដង​ និង​ជួយ​ក្រុម Napoli ​លើក​ពាន Coppa Italia ​១​ដង​ ,​ Italian Super Cup ​១​ដង៕

 

ចុចអាន៖ឮ​ថា Casillas ​ជិត​ចេញ​ពី Real Madrid ​ហើយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

មតិយោបល់