
- 2015-06-02 15:34:34
- បាល់ទាត់
Adidas ចេញស្បែកជើង Messi ថ្មី ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ UCL
- 2015-06-02 15:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adidas ចេញស្បែកជើង Messi ថ្មី ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ UCL
ចន្លោះមិនឃើញ
ក្រុមហ៊ុនAdidas បានចេញស្បែកជើងស៊េរីថ្មីមួយ សម្រាប់ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona ពាក់ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ទល់នឹងក្រុម Juventus នាថ្ងៃសៅរ៍ខាងមុខនេះ។
ស្បែកជើងស៊េរីថ្មីនេះ ឈ្មោះថា "Messi 15.1 Boot Colorway” មានពណ៌ខៀវរលោង រចនាជាមួយនឹងធាតុលោហធាតុ។ Messi នឹងពាក់ស្បែកជើងថ្មីនេះ ក្នុងការប្រកួត Copa America នាពេលខាងមុខផងដែរ។
តារាឆ្នើមអាហ្សង់ទីន (Messi) បានជួយឲ្យ Barca លើកពាន២ហើយនៅរដូវកាលនេះ ពោលគឺឈ្នះ La Liga និង Copa del Rey និងសង្ឃឹមថាអាចឈ្នះពាន UEFA Champions League ១ទៀត ដើម្បីជួយអ្នកមានបុណ្យលើកពាន៣ក្នុង១រដូវកាល៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុះប្រិយមិត្តយល់ថា ស្បែកជើង Messi ថ្មីនេះ ស្អាត ឬអត់?
-ចុចអាន៖ មួយគ្រាប់របស់ Messi ថ្ងៃផ្ដាច់ព្រ័ត្រ Copa del Rey នៅតែមានអ្នកចង់មើល
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ 101GreatGoals