
- 2015-01-13 21:30:43
- បាល់ទាត់
Nike ចេញស្បែកជើងថ្មីដាំពេជ្រឲ្យ CR7 អបអរពាន Ballon d'Or
- 2015-01-13 21:30:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nike ចេញស្បែកជើងថ្មីដាំពេជ្រឲ្យ CR7 អបអរពាន Ballon d'Or
ចន្លោះមិនឃើញ
ក្រោយឈ្នះពាន FIFA Ballon d'Or ជាលើកទី៣ក្នុងអាជីព កីឡាករ Cristiano Ronaldo បានទទួលស្បែកជើងថ្មីភ្លាមៗពី Nike។
តាមពិតទៅក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំនេះ បានត្រៀមតាំងពីមុន Ronaldo ឈ្នះពាននេះម្ល៉េះ។ ដោយហេតុនេះហើយទើប Nike បានបង្ហាញស្បែកជើងរចនាថ្មី ដែលមានឈ្មោះថា Mercurial CR7 Rare Gold នេះយ៉ាងលឿន ក្រោយការប្រកាសលទ្ធផលយប់មិញ។
Nike បានឲ្យដឹងថាស្បែកជើងថ្មីនេះមានដាំពេជ្រតូចៗយ៉ាងប្រណិត ដើម្បីឲ្យសមនឹងកីឡាករដែលខ្លាំងបំផុតក្នុងលោក។ Ronaldo នឹងពាក់ស្បែកជើងនេះនាការប្រកួតបន្ទាប់៕
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ bleacherreport