• 2023-10-17 11:55:04
  • បាល់ទាត់

ចចាមអារ៉ាម​ថា​ Messi នឹង​ឈ្នះ​ពាន​ Ballon d'Or លើក​ទី​៨

  • 2023-10-17 11:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​នឹង​ឈ្នះ​ពាន​ Ballon d'or នៅ​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ​បើ​យោង​តាម​ការ​ទម្លាយ​របស់​សារព័ត៌មាន​ Dario Sport ដែល​មាន​ការ​ចុះ​ផ្សាយ​ដោយ​កំពូល​អ្នកកាសែត​ Fabrzio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​ឈ្នះ​ពាន​ Ballon d'Or លើក​នេះ​ទៀត​ Messi នឹង​ឈ្នះ​ពាន​នេះ​លើក​ទី​៨ហើយ​ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

យ៉ាង​ណា​លទ្ធផល​មួយ​នេះ​មិន​មែន​​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ​ ដោយ​នេះ​គ្រាន់​តែ​ជា​​ការ​បញ្ជាក់​មួយ​របស់​កាសែត​អេស្ប៉ាញ​ដ៏​ល្បី​មួយ​នេះ​ដោយ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ ឆ្នាំ​២០២៣​។

Messi មក​លេង​នៅ​ MLS នៅ​ក្នុង​ឆ្នាំ​នេះ​ដោយ​លេង​ឲ្យ​ Inter Miami ចូល​លេង​បាន​ ១៣ប្រកួត​ ស៊ុត​ចូល​១១គ្រាប់​។ កាល​ពី​ចុង​ឆ្នាំ​មុន​ គេ​ក៏​បាន​ឈ្នះ​ពាន​ World Cup ជា​អាហ្សង់ទីន​ទៀត​ផង​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់