• 2023-09-18 12:58:22
  • បាល់ទាត់

Odoiថា​ ការ​ចាកចេញ​ពី​ Chelsea ទៅ​កាន់​ Nottingham Forest ជា​ការ​ចង់​បាន​របស់​គេ​

  • 2023-09-18 12:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Callum Hudson Odoiថា​ ការ​ចាកចេញ​ពី​ក្លឹប​ Chelsea ផ្លាស់​ទៅ​កាន់​ក្លឹប​ Nottingham Forest ជា​ការ​ចង់​បាន​របស់​គេ​ផ្ទាល់​។

Odoi បាន​និយាយ​ថា​៖" Chelsea ជា​ផ្ទះ​របស់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ពេល​ដឹង​ថា​ដល់​ពេល​ដែល​ចាកចេញ​បែប​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​ ពិបាក​នឹង​និយាយ​តែ​ម្ដង​"។

កីឡាករ​នេះ​បន្ត​ថា​៖" យើង​ធ្លាប់​មាន​ការ​ចរចា​គ្នា​ដែរ​ទាក់ទង​នឹង​រឿង​នេះ​តែ​ខ្ញុំ​គិត​ថា​ការ​ចាកចេញ​ជា​ជម្រើស​ល្អ​បំផុត​ អញ្ចឹង​ហើយ​ការ​ចាកចេញ​នេះ​ជា​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ខ្ញុំ​សូម​លើក​ឡើង​ថា​ ការ​ចាកចេញ​នេះ​ជា​ការ​ចង់​បាន​របស់​ខ្ញុំ​ច្រើន​ជាង​ "។

Odoi នឹង​ទៅ​លេង​ឲ្យ​ Nottingham Forest ក្នុង​កុងត្រា​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៦៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់