• 2023-07-13 02:44:26
  • ព័ត៌មាន

Ronaldo មិនត្រឹមជាកីឡាករឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែរូបគេពូកែចង្កេះ ធ្លាប់បានឡើងគ្រែជាមួយនារីច្រើននាក់

  • 2023-07-13 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ជាកំពូលកីឡាករបាល់ទាត់មា្នក់ដែលត្រូវបានគេដឹងថា ធ្លាប់បានឡើងគ្រែជាមួយនារីជាច្រើនរូប រាប់ចាប់តាំងពីតារាបង្ហាញម៉ូត ពិធីការនី និង តារាភាពយន្តជាដើម។

ចំពោះនារីដែលធ្លាប់បានឡើងឋានសួគ៌ជាមួយ Cristiano Ronaldo ដែលគេស្គាល់ល្បីៗនោះ មានដូចជាតារាបង្ហាញម៉ូតនាង Irina Shayk ដែលពួកគេបានទាក់ទងគ្នានៅអំឡុងឆ្នាំ ២០១០ និងចំណាយពេល ៥ឆ្នាំជាមួយគ្នា មុនឈានទៅដល់ផ្លូវបំបែក។ នារីម្នាក់ទៀត គឺនាង Gemma Atkinson ដែលនាងជាតារាសម្តែង និងបានទាក់ទងគ្នាជាមួយ Ronaldo នៅអំឡុងឆ្នាំ ២០០៧។ ក្រោយពីចែកផ្លូវគ្នាជានាងតារាបង្ហាញម៉ូត Irina Shayk កីឡាករជំនាញចង្កេះ Ronaldo បានចាប់ផ្តើមទាក់ទងជាមួយពិធីការនីរាយការណ៍ព័ត៍មានរបស់អេស្ប៉ាញ នាង Lucia Villalon។ នាង Kim Kardshian ដែលជាអ្នកផលិតកម្មវិធីល្បីរបស់អាមេរិក ក៏ធ្លាប់បានរំសាយអារម្មណ៍ជាមួយ Ronaldo ផងដែរ។

អតីតមិត្តស្រីរបស់ Ronaldo ម្នាក់ធ្លាប់បានអះអាងថា កីឡាកររូបនេះ ទំនងជាធ្លាប់ឡើងគ្រែជាមួយនារី មិនតិចជាង ៨០០០០នាក់ឡើយ មុននឹងមកទាក់ទងជាមួយនាង។ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ Cristiano Ronaldo បានរួមរស់ស្មោះស្ម័គ្រជាមួយនាង Georgina Rodriguez។ អតីតកីឡាករឆ្នើមរបស់ Man Utd និង Real Madrid រូបនេះសព្វថ្ងៃមានកូនទាំងអស់ ៥នាក់។ រូបនេះកំពុងលេងឱ្យក្លឹបមួយនៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត បើទោះបីជាមានវ័យច្រើនយ៉ាងណាក្តី៕

អត្ថបទ ៖ សង្ហា

មតិយោបល់