- 2023-04-07 03:13:06
- ប្រដាល់
បងស្រីចិត្តធម៌ ទ្រី ដាណា ចំណាយ២០ម៉ឺនដុល្លាររៀបកម្មវិធីប្រដាល់ និងបាល់ទាត់
- 2023-04-07 03:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្រីចិត្តធម៌ ទ្រី ដាណា ចំណាយ២០ម៉ឺនដុល្លាររៀបកម្មវិធីប្រដាល់ និងបាល់ទាត់
ចន្លោះមិនឃើញ
លោកជំទាវ ទ្រី ដាណា ដែលគ្រប់គ្នាស្គាល់ថាជាបងស្រីចិត្តធម៌ បានចំណាយប្រាក់ប្រមាណជា២០ម៉ឺនដុល្លារដើម្បីរៀបចំការប្រកួតប្រដាល់ និងបាល់ទាត់នាពេលខាងមុខនេះ។
ម្ចាស់ហាងពេជ្រ ទ្រី ដាណា ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់នោះ កាលពីយប់មិញបានអញ្ជើញទៅចូលរួមកម្មវីធីប្រដាល់ មរតកគុនខ្មែរ NNP ផ្ទាល់តែម្ដង។ មានគូល្អៗជាច្រើនបានប្រកួតគ្នា ហើយលោកជំទាវ ក៏ពេញចិត្តណាស់ដែរដែលមានអ្នកគាំទ្រណែនតែម្ដងចូលទស្សនា សឹងតែរកកន្លែងអង្គុយគ្មានផង។ ក្នុងឱកាសនោះដែរ លោកជំទាវ បានបញ្ជាក់ថាចង់គាំទ្រគុនខ្មែរឱ្យរីកចម្រើន ទើបបង្កើតការប្រកួតដណ្ដើមពាននិងខ្សែក្រវាត់នេះឡើង។ មិនត្រឹមតែប្រកួតប្រដាល់នេះទេ ដើម្បីជាការលើកស្ទួយវិស័យកីឡា លោកជំទាវក៏បានបង្កើតការប្រកួតដណ្ដើមពានបាល់ទាត់មួយទៀតដែរ ដែលនឹងធ្វើឡើងនាពេលខាងមុខ។
សម្រាប់កញ្ចប់នៃការចំណាយរៀបការប្រកួតនេះដែរ ត្រូវបានប៉ាន់ប្រមាណថាអស់ប្រហែលជា២០ម៉ឺនដុល្លារឯណោះ ទាំងប្រដាល់៣កម្មវិធី និងការប្រកួតបាល់ទាត់មួយទៀត។ ដោយនេះមិនមែន ជាឆ្នាំដំបូងឡើយដែលលោកជំទាវរៀបការប្រកួតកីឡានេះឡើង។ កន្លងមកក៏មានពានរង្វាន់បាល់ទាត់មួយដែលរៀបចំរួចទៅហើយដែរ និងមានក្រុមចូលរួមយ៉ាងច្រើន។
រំលឹកទៅការប្រកួតប្រដាល់មរតក NNP នៅយប់មិញនេះ កីឡាករ ឈុត សេរីវ៉ាន់ថង បានឈ្នះពានរង្វាន់និងទទួលបានកៅអីឡើងទៅដណ្ដើមខ្សែក្រវាត់មុនគេហើយ។ ដោយពានយប់មិញ អមជាមួយប្រាក់រង្វាន់៨លានរៀល។ នៅពេលប្រកួតដណ្ដើមខ្សែក្រវាត់វគ្គផ្ដាច់ព្រ័ត្រ នឹងមានប្រាក់រង្វាន់១ម៉ឺនដុល្លារ អមជាមួយមាស២តំឡឹងថែមទៀត៕