• 2023-01-17 11:33:32
  • ព័ត៌មាន

Ronaldo នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ជំនួប​មិត្តភាព​រវាង Al Nassr និង PSG

  • 2023-01-17 11:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ជំនួប​មិត្តភាព​រវាង​ក្លឹប Al Nassr និង​ក្លឹប Paris Saint-Germain។ ជំនួប​នេះ​នឹង​ជា​ប្រកួត​ដំបូង​របស់​ Ronaldo ឱ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ។

ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហាញ​តាម​ការ​បង្ហោះ​របស់​ទីប្រឹក្សា​រាជវាំង​អារ៉ាប៊ីសាអ៊ូឌីត​ឋានៈ​ស្មើ​រដ្ឋមន្ត្រី លោក Turki Al-Sheikh ដោយ​លោក​បាន​ផ្ដល់​ស្លាក​ប្រធាន​ក្រុម​ទៅ​កាន់ Ronaldo។

សូម​ជម្រាប​ផង​ដែរ​ថា ប្រកួត​មិត្តភាព​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់