/63b8fedbbc964_1673068200_medium.jpg)
- 2023-01-07 05:16:53
- ប្រដាល់
សង្វៀនប្រដាល់ថ្មីមួយ នឹងជួយពង្រឹងសមត្ថភាពកីឡាករគុនខ្មែរកម្ពុជាទៅស៊ីហ្គេម២០២៣
- 2023-01-07 05:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនប្រដាល់ថ្មីមួយ នឹងជួយពង្រឹងសមត្ថភាពកីឡាករគុនខ្មែរកម្ពុជាទៅស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣ អ្នកស្នេហា និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរនឹងទទួលបាននូវទស្សនីយ៍ភាពស្តីពីការប្រកួតគុនខ្មែរដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍ថែមទៀតពីស្ថានីយ៍ទូរទស្សន៍ PNN ។
កម្មវិធីប្រកួតដ៏ថ្មីសន្លាងមួយដែលមានឈ្មោះថា “MATTRID អ្នកប្រយុទ្ធគុនខ្មែរ” នឹងដំណើរការប្រកួតរបស់ខ្លួននៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ១១ ថ្ងៃត្រង់តទៅនៅលើសង្វៀនប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលមានការឧបត្ថម្ភយ៉ាងពេញទំហឹងដោយ ស្រាបៀរម៉ាទ្រីដ។
MATTRID អ្នកប្រយុទ្ធគុនខ្មែរ មានគោលបំណង ក្នុងការជួយសម្រួចសមត្ថភាពអ្នកប្រដាល់គុនខ្មែរ ដើម្បីត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុន។ ម្យ៉ាងវិញទៀតសង្វៀនថ្មីនេះនឹងប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំងៗគ្រប់លំដាប់ថ្នាក់ ទាំងគុនខ្មែរ និងបរទេស ដើម្បីមកតតាំងគ្នាបង្ហាញនូវសមត្ថភាពក្បាច់គុន ភាពស្វាហាប់ ភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់បច្ចេកទេស និងក្បាច់គុនដោះស្រាយស្ថានការណ៍នូវក្នុងអំឡុងពេលប្រកួតរបស់ពួកគេ។ រៀងរាល់សប្ដាហ៍ កីឡាករជើងខ្លាំងចំនួន ១០រូបនឹងបង្ហាញវត្តមានលើសង្វៀន MATTRID អ្នកប្រយុទ្ធគុនខ្មែរ ដែលមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចំនួន ២គូ រួមនឹងការប្រកួតមិត្តភាពគុនខ្មែរប៉ះគុនខ្មែរចំនួន៣គូផងដែរ។
ជាក់ស្ដែងសម្រាប់ការប្រកួតបើកឆាកនាសប្ដាហ៍ដំបូងនេះធានាថាកក្រើកជក់ចិត្តជាមួយនឹងគូពិសេសៗដែលមានដូចជា នាយសង្ហារគុនខ្មែរ ឡៅ ចន្ទ្រា ត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ អូប៉ ស៊ីត.ផអ៊ែត ចំណែកឯរន្ទះជើងម្រាម៦ គង់ សំបូរ ក៏នឹងត្រូវប៉ះប្រកួតជាមួយ កីឡាករថៃ ផេតសាកេត ប៉.ប្រាក់ចាន់ស៊ី ខណៈដែរការប្រកួតមិត្តភាពគុនខ្មែរប៉ះគុនខ្មែរ៣គូផ្សេងទៀតនោះគឺ ហុន ឈុនហេង ប្រកួតជាមួយ សៀវ សំណាង, សេង សាយ ប្រកួតជាមួយ សូដា ម៉ាឡាយ និង បឺត សំណាង ប៉ះ រិទ្ធ សាលិ៕