• 2022-12-26 12:11:54
  • បាល់ទះ

លោក​ អ៊ូ​ សុផល៖​ ទោះ​ក្រុម​ខ្លួន​ឈ្នះ​ក្រុម​ឌូក​ តែបាល់​មូល​មិន​ទាន់​សង្ឃឹម​បាន​ពាន​ Slamball​

  • 2022-12-26 12:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ូ​ សុផល​ គ្រូ​របស់​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ ថា​ទោះ​ក្រុម​របស់​លោក​ឈ្នះ​ក្រុម​នាគព្រៃវែង​ (ស្មាត់ឌូក)​ យ៉ាងណា​ក្ដី​ក៏​មិន​ទាន់​ហ៊ាន​និយាយ​ថា​អាច​យក​ពាន​ Slamball​ ព្រោះ​បាល់​មូល​ភ្លាត់​បន្តិច​ចាញ់​វិញ។​

លោកគ្រូ អ៊ូ សុផល

គ្រូ​របស់​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​កូន​ក្រុម​ធ្វើ​បាន​ល្អ​ យក​ឈ្នះ​ដៃគូ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទៀត។​ ចំពោះ​ចំណុច​ខ្វះខាត​របស់​ក្រុម​នាគ​ព្រៃវែង​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី២៤​ ធ្នូ​ នេះ​រៀង​ស្ទើរ​រនាំង​ និង​មួយ​ទៀត​ក្រុម​ទាំង​មូល​ពឹង​លើ​កីឡាករ​ ឌូក​ តែ​ម្នាក់ ដូច្នេះ​ប្រសិន​បើ​រូប​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទឹកចិត្ត​ក្រុម​ក៏​ឆាប់​បាត់បង់​ដែរ។​

ទិដ្ឋភាពមុនប្រកួត

ទោះ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ក្ដី​ លោក​ អ៊ូ​ សុផល​ មិន​ទាន់​ហ៊ាន​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ឈ្នះ​ពាន​ Slamball ​នេះ​បាន​ដែរ​ ព្រោះ​បាល់​មូល​ឲ្យ​តែ​ភ្លាត់​បន្តិច​អាច​ចាញ់​ភ្លាម​ដូច្នេះ​មិន​អាច​មើល​ស្រាល​ដៃគូ​បាន​ឡើយ។​ ប្រសិន​បើ​កូន​ក្រុម​បន្ត​ទម្រង់​លេង​បាន​ល្អ​ដូចការ​ប្រកួត​ប៉ះ ​នាគព្រៃវែង​ នេះ​ទៀត​គឺ​សង្ឃឹម​ច្រើន​ក្នុង​ការ​គ្រង​ពាន​ Slamball ​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ Anchor។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball​ សប្ដាហ៍​ទី៩​ ដែល​ធ្វើ​ឡើង​នៅ​តារាង​បាល់ទះ​ GS Club​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នេះ​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ របស់​ស្មាត់​ ធី​ ម៉េងហួង​ បាន​យក​ឈ្នះ​លើ​ក្រុម​នាគព្រៃវែង​ លទ្ធផល​ ២-០​ (សិត)៕​

ក្រុមត្រីឆ្លាំងភ្នំពេញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់