• 2022-05-06 12:39:14
  • បាល់ទាត់

អតីត​អ្នកចាំទី​ Man City រូប​នេះ​ថា​ Real Madrid មិន​ស័ក្ដិសម​ទៅ​លេង​ UCL វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ​ទេ​

  • 2022-05-06 12:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Peter Schmeichel អតីត​អ្នកចាំទី​ Manchester City ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ចូលនិវត្តន៍​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ CBS Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Real Madrid មិន​ស័ក្ដិសម​ទៅ​លេង​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ​ទេ​។

លោក​ Peter បាន​និយាយ​ថា​៖" Real Madrid មិន​ស័ក្ដិសម​បាន​ឡើង​មក​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​អញ្ចឹង​ទេ​។ ពួក​គេ​លេង​អន់​បំផុត​​ជាពិសេស​ ២ប្រកួត​ចុង​ក្រោយ​នេះ​។ ឱកាស​ដំបូង​របស់​ពួក​គេ​ស៊ុត​ចូល​គឺ​នៅ​នាទី​ទី​៩០ រី​បន្ត​បន្ទាប់​មក​មាន​ឱកាស​ទី​២ ក៏​ស៊ុត​ចូល​ម្ដង​ទៀត​ និង​មាន​ឱកាស​ទី​៣ ក៏​ស៊ុត​ចូល​បន្ថែម​ទៀត​ "។

អតីត​អ្នកចាំទី​ Man City នេះ​​បន្ត​ថា​៖" សម្រាប់​ Man City វិញ​គឺ​គ្រប់គ្រង​ប្រកួត​ជាប់​តែ​ម្ដង​ដូច​អ្វី​ដែល​ពួក​យើង​បាន​និយាយ​អញ្ចឹង​ តិកនិក​យើង​ដូច​មាន​កីឡាករ​១២នាក់​ ដាក់​លេង​លើ​ទីលាន​អញ្ចឹង​ "។

ទាំង​ជើង​ទី​១ និង​ជើង​ទី​២ នៃ​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL ខាង​ Man City ចាញ់​ Real ៥-៦។

ដូច្នេះ​ Real Madrid នឹង​ប៉ះ​ជា​មួយ​នឹង​ Liverpool នៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ UCL នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០២២ខាង​មុខ​ នៅ​ឯ​ទីលាន​ Stade de France ប្រទេស​បារាំង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់