• 2022-04-11 11:28:25
  • បាល់ទាត់

Lukaku នឹង​អវត្តមាន​ពី​ប្រកួត​ UCL តទល់​នឹង​ Real ជើង​ទី​២ ដោយ​សារ​តែ​របួស​

  • 2022-04-11 11:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​អវត្តមាន​ពី​ប្រកួត​ UEFA Champions League តទល់​នឹង​ក្លឹប​ Real Madrid ក្នុង​ជើង​ទី​២ នៅ​ឯ​ទី​លាន​ Santiago Bernabeu នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២២​ខាង​មុខ​ (ម៉ោង​កម្ពុជា​)។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea ក្នុង​សន្និសីទ​មុន​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នេះ​។

Lukaku មិន​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​ទៅ​ប្រទេស​​អេស្ប៉ាញ​ ដើម្បី​ត្រៀម​ប្រកួត​ខាង​លើ​នោះ​ទេ​ ដោយ​សារ​តែ​កីឡាករ​នេះ​កំពុង​រង​របួស​គន្លាក់​ក​ជើង​ខាង​ក្រោយ​ ដែល​កើត​ឡើង​មុន​ប្រកួត​ត​ទល់​នឹង​ Southampton ក្របខ័ណ្ឌ​ Premier League ក្នុង​លទ្ធផល​ឈ្នះ​ ៦-០ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា​ ឆ្នាំ​២០២២កន្លងទៅ។

នៅ​ក្នុង​រដូវកាល​នេះ​ Lukaku ចូល​លេង​ឲ្យ​ Chelsea បាន​៣៦ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​បាន​១២គ្រាប់​។

សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​ជើង​ទី​១ នៃ​ការ​ប្រកួត​ UCL ខាង​លើ​នៅ​ឯ​ទីលាន​ Stamford Bridge ខាង​ Real ជា​អ្នក​យក​ឈ្នះ​លើ​ Chelsea ក្នុង​លទ្ធផល​៣-១៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់