• 2022-03-14 12:26:03
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ ឪពុក​ Messi ទាក់ទង​ Barca ពិភាក្សា​រឿង Messi ​ត្រលប់​ទៅ​កាន់​ Camp Nou វិញ​

  • 2022-03-14 12:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jorge Messi បាន​ទាក់ទង​ទៅ​កាន់​ក្លឹប​ Barcelona ដើម្បី​ពិភាក្សា​រឿង​​នាំ​យក​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ផ្លាស់​ពី​ក្លឹប​ Paris Saint Germain ត្រលប់​ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ​នេះ​វិញ​ នៅ​ពេល​អនាគត​ អាច​ជា​រដូវកាល​ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​នៅ​សារព័ត៌មាន​ Fotmob ។

បើ​តាម​ប្រភព​ខាង​លើ​ Messi ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​នៅ​លេង​នៅ​បារាំង​នោះ​ ក្រោយ​ចាកចេញ​ពី​ក្លឹប​ Barcelona មក​កាន់​ PSG ទាំង​បង្ខំ​ចិត្ត​ព្រោះ​តែ​ខាង​ក្លឹប​អត់​មាន​លទ្ធភាព​អាច​បន្ត​កុងត្រា​ថ្មី​បាន​ អញ្ចឹង​ហើយ​ខ្សែ​ប្រយុទ្ធ​នេះ​បាន​ធ្លាក់​ទម្រង់​លេង​ មិន​សូវ​ជា​ខ្វាយ​ខ្វល់​នៅ​ពេល​មក​ PSG នេះ​ ហើយ​ក៏​ត្រូវ​បាន​អ្នកគាំទ្រ​រិះគន់​ផង​ដែរ​ ជា​ពិសេស​គឺ​នៅ​​ប្រកួត​ UCL ចាញ់​​ Real Madrid ៣-១ ថ្មី​ៗ​នេះ​។

ទាំង​ Messi ផ្ទាល់​ក៏​ដូច​ជា​ក្រុម​គ្រួសារ​សុទ្ធ​តែ​ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​នឹង​នៅ​ប្រទេស​បារាំង​នេះ​ អញ្ចឹង​គេ​ក៏​សម្រេច​ចិត្ត​ចង់​ត្រលប់​ទៅ​កាន់​ Barca ។

បើតាម​ប្រភព​ដដែល​នេះ​អញ្ចឹង​បាន​លោក​ Jorge ឪពុក​របស់​ Messi បាន​ទាក់ទង​ពិភាក្សា​នឹង​ Barca រឿង​ Messi ត្រលប់​ទៅ​វិញ​ តែ​យ៉ាង​ណា​ Barca មិន​ទាន់​ឆ្លើយតបយ៉ាងណានោះទេ​។

នៅ​រដូវកាល​នេះ​ Messi ចូល​លេង​ឲ្យ​ PSG បាន​ ២៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៧គ្រាប់​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់