• 2022-03-10 02:51:57
  • បាល់ទាត់

ស្ថិតិ​អាក្រក់​មួយ Messi ប៉ះ Real ៩​ប្រកួត​ចុងក្រោយ​​រក​មិន​បាន​មួយ​គ្រាប់​សោះ

  • 2022-03-10 02:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi មិន​ទាន់​រក​បាន​មួយ​គ្រាប់​ឬ Assist នៅ​ឡើយ​ទេ ក្នុង​ការ​ជួប​ប្រកួត​ជាមួយ Real Madrid នៅ​៩​ប្រកួត​ចុងក្រោយ​។

Messi បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​លេង​ទល់​នឹង Madrid ក្នុង​នាម​ជា​កីឡាករ​របស់ PSG ក្នុង​ជំនួប​ជើង​ពីរ​ពាន​រង្វាន់ Champions League។ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​មិន​អាច​​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ឡើយ ខណៈ PSG ចាញ់ Real ៣-១ ក្នុង​កីឡដ្ឋាន Bernabeu។

កីឡាករ​វ័យ​៣៤​ឆ្នាំ​មាន​ឱកាស​មាស​កាល​ពី​ជើង​ទី​មួយ​​នៅ​ខែ​មុន ប៉ុន្តែ​គេ​ទាត់​ប៉េណាល់ទី​មិន​ចូល។ គ្រាប់​បាល់​របស់ Messi ​ចុងក្រោយ​ទាត់​បញ្ចូល​ទី Madrid កើត​ឡើង​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨។ នៅ​ថ្ងៃ​នោះ​​គេ​​ទាត់​បញ្ចូល​ទី​ដោយ​ជើង​ឆ្វេង​ជួយ​ក្រុម​តាម​ស្មើ ២-២ នៅ​កីឡដ្ឋាន Camp Nou។

ពេញ​មួយ​អាជីព​របស់ Messi រក​បាន​២៦​គ្រាប់​ទល់​នឹង Real Madrid និង Assist ១៤​ដង។ ម្ចាស់​ពាន់​ Ballon d’Or ៧​សម័យ​បាន​ផ្លាស់​មក​កាន់ PSG កាល​ពី​រដូវ​ក្ដៅ​មុន​ដោយ​គ្មាន​តម្លៃ​ខ្លួន​ បន្ទាប់​ពី​អស់​កុងត្រា​ជាមួយ Barcelona៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់