- 2022-02-04 13:21:19
- បាល់ទាត់
De Gea ជាអ្នកចាំទីដំបូងបំផុត ឈ្នះពានកីឡាករឆ្នើមរបស់ PL ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ
- 2022-02-04 13:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ជាអ្នកចាំទីដំបូងបំផុត ឈ្នះពានកីឡាករឆ្នើមរបស់ PL ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ
ចន្លោះមិនឃើញ
អ្នកចាំទី David De Gea ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ បើយោងតាមការចុះផ្សាយផ្ទាល់របស់លីគកំពូលនេះអម្បាញ់មិញ។
នេះជាលើកដំបូងបំផុតហើយនៅក្នុងអាជីពអ្នកចាំទីវ័យ៣១ឆ្នាំរូបនេះចាប់តាំងពីផ្លាស់មកលេងឲ្យ Manchester United តាំងពីរដូវកាលឆ្នាំ២០១១/១២ កន្លងមក។
De Gea ក៏ជាអ្នកចាំទីដំបូងផងដែរក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះចាប់ពីឆ្នាំ២០១៦មក ដែលបានឈ្នះពានខាងលើនេះ ក្រោយឆ្លងកាត់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់នៅ PL។
កាលពីខែមករា កន្លងទៅនេះ De Gea បានសង្គ្រោះបាល់រហូតទៅដល់ ២២គ្រាប់ឯណោះ និងរកបាន Clean Sheet ១ផងដែរ នៅក្នុង ៤ប្រកួត។ ចំនួនសង្គ្រោះបាល់នេះជាចំនួនច្រើនបំផុតនៅក្នុង PL ប្រចាំរដូវកាលនេះ។
អ្នកចាំទីរូបនេះ បានបង្ហាញខ្លួនក្នុងប្រកួត PL សរុបបាន ៣៦១ប្រកួត និងរក Clean Sheet បាន ១២៧ដង៕