• 2022-01-17 12:51:46
  • បាល់ទាត់

មក​ស្គាល់​ ​បេក្ខជន​ទាំង​១០​រូប​ ដែល​អាចនឹងមក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Everton

  • 2022-01-17 12:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rafael Benitez ត្រូវ​បាន​ក្លឹប​ Everton បាន​បញ្ចប់​តំណែង​ជា​អ្នកចាត់​ការ​ក្លឹប​កាល​ពី​ម្សិលមិញ​ ក្រោយ​មក​ដឹក​នាំ​បាន​ពាក់​កណ្ដាល​រដូវកាល​។

ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Everton ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៦ នៃ​ការ​ប្រកួត​ Premier Leauge ដែល​មាន​តែ​ ១៩​ពិន្ទុ​ ប៉ុណ្ណោះ​ ខណៈ  Man City ជា​ក្លឹប​ឈាន​មុខ​ក្នុង​ក្របខ័ណ្ឌ​នេះ​មាន​រហូត​ទៅ​ដល់​ ៥៦​ពិន្ទុ​។

យ៉ាង​ណា​នៅ​ខណៈ នេះ​ Everton កំពុង​រក​អ្នកចាត់​ថ្មី​ ដោយ​បេក្ខជន​ទាំង​១០រូប​ ក្រោមនេះ​ អាច​នឹង​មាន​ម្នាក់​ នឹង​មក​កាន់​តំណែង​មួយ​នេះ​ បើ​យោង​តាម​ BBC៖

  • ​លោក Sean Dyche អ្នកចាត់ការ​ក្លឹប​ Burnley

  • លោក Duncan Ferguson ជំនួយ​ការ​អ្នកចាត់​ក្លឹប​ Everton

  • លោក Paulo Fonseca អតីត​គ្រូ​បង្គោល​ Roma

  • លោក Kasper Hjulmand គ្រូ​ជម្រើស​ជាតិ​ដាណឺម៉ាក​

  • លោក Frank Lampard អតីត​អ្នកចាត់ការ​ក្លឹប​ Chelsea

  • លោក Roberto Martinez គ្រូ​ជម្រើស​ជាតិ​បែលហ្សិក​

  • លោក Jose Mourinho គ្រូ​បង្គោលក្លឹប​ Roma

  • លោក Graham Potter អ្នកចាត់ការក្លឹប​​ Brighton

  • លោក Wayne Rooney អ្នកចាត់ការ​ក្លឹប​ Derby

  • លោក Nuno Espirito Santo អតីត​អ្នកចាត់ការ​ Spurs ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី