• 2021-07-13 02:55:07
  • បាល់ទាត់

លេង​ល្អ​នៅ Euro ពេល​នេះ Renato Sanches ត្រូវ​ Barcelona ចាប់​អារម្មណ៍

  • 2021-07-13 02:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​​តារា​របស់​ក្លឹប Lille គឺ Renato Sanches បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០ ជាមួយ​ព័រទុយហ្គាល់។

ក្រៅ​ពី Barcelona ក្លឹប​ហង្សក្រហម​ Liverpool ក៏​ជា​ក្រុម​មួយ​ចង់​បាន Sacnhes វ័យ​២៣​ឆ្នាំ​ដូច​គ្នា។ Sacnhes បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​អាជីព​ពេល​មក​លេង​នៅ Lille ក្រោយ​ចាកចេញ​ពី Bayern Munich កាល​ពី​ឆ្នាំ​២០១៩ និង​ខ្ចី​ជើង​​មួយ​រយៈ​នៅ Swansea City។

គេ​ជា​កីឡាករ​ដ៏​សំខាន់​ជួយ Lille ឈ្នះ​ពាន Ligue 1 យ៉ាង​ភ្ញាក់ផ្អើល​កាល​ពី​រដូវ​កាល​មុន និង​បង្ហាញ​ការ​លេងល្អ​នៅ​ព្រឹត្តិការណ៍ Euro ឆ្នាំ​នេះ។ សម្រាប់ Lille ក៏​មាន​ចិត្ត​ចង់​លក់ Sacnhes​ ចេញ​ដែរ​ដើម្បី​​ទទួល​បាន​ចំណូល​ខ្លះ​មក​វិញ។

Liverpool ជា​​ក្រុម​ដែល​ចង់​បាន​ Sacnhes​ ដូច​គ្នា ដើម្បី​យក​មក​បំពេញ​នៅ​តំបន់​​បម្រើ​កណ្ដាល ក្រោយ​ពេល Georginio Wijnaldum បាន​ផ្លាស់​ទៅ​លេង​នៅ Paris Saint-Germain៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់