• 2021-05-30 04:21:09
  • បាល់ទាត់

គួរ​ឱ្យ​អាណិត​ណាស់ Kevin de Bruyne ប្ដូរ​ចេញ​ទាំង​ទឹក​ភ្នែក​ហូរ​រហាម!

  • 2021-05-30 04:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឱ្យសោកស្ដាយសម្រាប់​ក្រុម​ក៏​ដូចជា​ប្រិយមិត្ត Manchester City ដែល​ Kevin de Bruyne ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៥៨ បន្ទាប់​ពី​បុក​គ្នាជាមួយ​ខ្សែ​ការពារ Antonio Rudiger របស់​ Chelsea។

ក្រោយ​ប៉ះទង្គិច​ថ្ពាល់និង​ភ្នែក​ឆ្វេង​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ និង​អ្នក​នាំ​លេង​ដ៏សំខាន់​សញ្ជាតិ​ប៊ែលហ្ស៊ិក មាន​សភាព​ហើម​ប៉ោង ចំណែក​ Rudiger ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​លឿង​។ ការប៉ះទង្គិចនេះដែរ តម្រូវឱ្យរូបគេត្រូវប្ដូរចេញ មិនអាចបន្ដជួយក្រុម Manchester City ​ទៀត​ដែរ។ ដោយ​បាន​ត្រឹម​ដូរទៅអង្គុយកៅអីបម្រុង មើលសមាជិកក្រុមលេងនៅ​៣០នាទីចុងក្រោយទៀតប៉ុណ្ណោះ។

យ៉ាងណា​នៅ​តង់​ទី​មួយ ខ្សែ​ការពារ​ Thiago Silva ដ៏​រឹងមាំ​របស់​តោខៀវ និង​អតីត​កីឡាករ​របស់​ PSG ​ក៏​ត្រូវ​បា​ន​ប្ដូរ​ចេញ​ដែរ ក្រោយ​មាន​របួស​ពេល​ប៉ះទង្គិច​ជាមួយ​កូន​ក្រុម​លោក Pep។ ត្បិតតែ​មាន​ការ​ផ្លាស់ប្ដូរ​នេះមែន ប៉ុន្តែ​ក្រុម​របស់​លោក Thomas Tuchel ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​នៅ​តំបន់​ការពារ។ ជាពិសេស Kante បានរ៉ាប់រងបានទាំងអស់ ទាំងការពារ បម្រើ ​និង​អាច​រត់​ឡើង​ទៅ​ជួយ​ប្រយុទ្ធ​ថែមទៀត៕

ប្រភព៖ Marca ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់