• 2021-03-22 01:31:43
  • បាល់ទាត់

ឡើង​ជើង​ខ្លាំង​មែន! Barcelona ​លត់​ក្រុម Sociedad ​៦-១ ​

  • 2021-03-22 01:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​ពិត​ជា​ឡើង​ជើង​ខ្លាំង​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ។

​ក្នុង​ការ​ប្រកួត​នៅ​​យប់មិញ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ ​លេង​សម្រុក​យក​តែ​មែនទែន។ ​នៅ​នាទី​៣៧ Griezmann ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ Barcelona ​មុន​ពេល Dest ​ថែម​គ្រាប់​ទី​២​បាន ​ក្រោយ​ទទួល​បាន​បាល់​ពី Messi ​។ ឈាន​ចូល​ដល់​តង់​ទី​២ ​Dest ​ដដែល​ធ្វើ​បាន​១​គ្រាប់​ទៀត​នាទី​៥៣ មុន​ពេល Messi ​ធ្វើ​បាន​គ្រាប់​ទី​៤​នៅ​នាទី​៥៦។ ​ឈាន​ដល់​នាទី​៧១ Dembele ​ក៏​រក​គ្រាប់​បាល់​ទី​៥​បាន ​មុន​ពេល Messi ​ថែម​គ្រាប់​ទី​៦​បាន​សម្រេច​។ ​

​ជ័យជម្នះ ៦-១ ​យក​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ronald Koeman ​ហក់​ឡើង​ទៅ​លេខ​២​ក្នុង​តារាង La Liga ​ដោយ​ចាញ់​ក្រុម​លេខ​១ Atletico Madrid ​ចំនួន​៤​ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់