• 2021-03-12 07:39:31
  • បាល់ទាត់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​គ្រូ Bologna ពាក់​ស្បែក​ជើងស្ទាវ Jordan តម្លៃ​ពាន់​ដុល្លារ​ចូល​ទីលាន

  • 2021-03-12 07:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sinisa Mihajlovic អ្នក​ចាត់​ការ​របស់​ក្រុម Bologna បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​សារ​តែ​លោក​បាន​ពាក់​ស្បែកជើង​​ស្ទាវ​បំផុត​ប្រភេទ Jorden 1 Retro High Off-White University Blue។

អ្នក​ចាត់ការ​វ័យ​៥២​ឆ្នាំ​​​ពាក់​ស្បែកជើង​មួយ​គូ​​នេះ​ឈរ​លើ​ទីលាន អំឡុង​ពេល​ដឹក​នាំ​ក្រុម​ប្រកួត​ជាមួយ Napoli កាល​ពី​ដើម​សប្ដាហ៍។ តាម​ប្រភព​បញ្ជាក់​ថា​​ស្បែកជើង​ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ Nike មួយ​នេះ​ចេញ​ដំបូង​តម្លៃ​​​រង្វង់​ជិត​២០០​ដុល្លារ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​វា​បាន​ឡើង​ថ្លៃ​មែនទែន​​ដល់​ទៅ​​៣ ៥០០​ដុល្លារ​សម្រាប់​ទំហំ​ធំ​ជាង​គេ​បង្អោះ។

សូម​បញ្ជាក់​ថា សម្រាប់​ស្បែកជើង​ប្រភេទ​នេះ​តម្លៃ​របស់​វា​ខុស​គ្នា​តាម​ទំហំ (Size)។ ក្រោយ​ពី​បាន​ឃើញ Mihajlovic​ លេង​ខ្លួន​ស្ទាវ​បែប​នេះ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល ដោយ​អ្នក​គាំទ្រ​ម្នាក់​ថា៖ “លោក​ពិត​ជា Swag ណាស់”។ ឯ​ម្នាក់​ទៀត​ថា ពិត​ជា​អស្ចារ្យ​មែនទែន។ យ៉ាងណា​ក្នុង​ការ​ប្រកួត Bologna បាន​ចាញ់ Napole ១-៣៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់