- 2021-02-22 13:08:12
- បាល់ទាត់
វីរបុរស Man Utd មួយរូបថា De Gea ជាចំណុចខ្សោយដ៏ធំមួយរបស់ក្លឹប
- 2021-02-22 13:08:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរបុរស Man Utd មួយរូបថា De Gea ជាចំណុចខ្សោយដ៏ធំមួយរបស់ក្លឹប
ចន្លោះមិនឃើញ
លោក Paul Scholes អតីតជំនួយការរបស់អ្នកចាត់ការក្លឹប Manchester United និយាយកាលពីពេលថ្មីៗនេះថា អ្នកចាំទីដៃទី១ David De Gea ជាចំណុចខ្សោយដ៏មួយរបស់ក្លឹបមួយនេះ។
លោក Scholes បាននិយាយថា៖" និយាយទៅនៅក្នុងរដូវកាលនេះ De Gea មិនសូវល្អម៉ានទេ គេរក Clean Sheet អត់បានច្រើនទេ។ ដូចយើងធ្លាប់បាននិយាយមុនអញ្ចឹង គេជាចំណុចខ្សោយដ៏ធំមួយរបស់ Man Utd "។
លោកបានបន្តថា៖" គេជាបញ្ហាមួយដែលក្លឹបត្រូវដោះស្រាយជាបន្ទាន់ ព្រោះថាខាងក្លឹបជឿជាក់លើគេខ្លាំងពេក។ និយាយទៅខាងក្លឹបមានចំណុចខ្សោយច្រើនទៀត តែភាគច្រើនគឺកើតចេញពី De Gea នេះឯង "។
គួរបញ្ជាក់ផងដែរថា De Gea នៅក្នុងរដូវកាលនេះទើបតែរកបាន Clean Sheet ៨ដងនោះទេ ដោយរកបាន ៥ដងនៅប្រកួតក្នុងស្រុក និង៣ដងទៀតនៅប្រកួតក្រៅស្រុក៕