• 2021-02-22 03:33:59
  • បាល់ទាត់

Ole ផ្ដាំ City ថា គម្លាត​គ្នា​១០​ពិន្ទុ​មែន តែ​រឿង​ភ្ញាក់ផ្អើល​នឹង​កើត​ឡើង

  • 2021-02-22 03:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​និយាយ​ថា Manchester United ត្រូវ​តែ​បន្ត​ឈរ​ដើម្បី​ប្រជែង​ពាន ព្រោះ​រឿង​ចម្លែក​ភ្ញាក់ផ្អើល​​អាច​កើត​ឡើង​ក្នុង​បាល់ទាត់។

កាល​ពី​យប់​មិញ United បាន​យក​ឈ្នះ Newcastle United ៣-១ អរគុណ​ដល់​គ្រាប់​បាល់​របស់​ Rashford, Daniel James និង Bruno Fernandes។ ជ័យជម្នះ​នេះ​បិសាច​ក្រហម​បន្ត​ឈរ​លេខ​២​ក្នុង​តារាង​ពិន្ទុ គម្លាត​១០​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Manchester City។

មាន​មតិ​ជា​ច្រើន​ជឿជាក់​ថា ក្រុម​របស់​លោក Pep Guardiola នឹង​លើក​ពាន Premier League ជា​លើក​ទី​៣ ក្នុង​ចំណោម​៤​រដូវ​កាល​ចុងក្រោយ។ ប៉ុន្តែ​​លោក Ole មិន​ទាន់​បោះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន​ឡើយ។

លោក Solskjaer បាន​និយាយ​ថា លោក​មិន​​ដែល​និយាយ​ថា​ចប់ នៅ​ពេល​អ្វី​មួយ​មិន​ទាន់​បញ្ចប់​នោះ​ទេ។ មាន​​គំរូ​របស់​ក្រុម​ជា​ច្រើន​ហើយ​ដែល​បន្ត​តស៊ូ ប្រឹងប្រែង​ធ្វើ​ការងារ​របស់​ពួក​គេ ហើយ​គ្រប់​យ៉ាង​អាច​កើត​ឡើង។ គ្រប់​ពេល​ដែល​ United ទទួល​បាន​៣​ពិន្ទុ ​មាន​ន័យ​ថា​ក្រុម​បាន​បំពេញ​ការងារ​រួចរាល់។ មាន​រឿង​ភ្ញាក់ផ្អើល​ជា​ច្រើន​តែ​កើត​ក្នុង​បាល់ទាត់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់