• 2021-01-31 03:10:19
  • បាល់ទាត់

Klopp ​ថា​មិន​ស្រួល​ឆ្នាំ​នេះ Man City ​រត់​យក​ពាន​ទៅ​បាត់​បាន​យ៉ាង​ស្រួល​

  • 2021-01-31 03:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​អះអាង​ថា​នៅ​រដូវ​កាល​នេះ ក្រុម Manchester City ​កំពុង​មាន​ទម្រង់​លេង​ពេញលេញ​ល្អ​ជាង​គេ ដែល​ធ្វើ​ឱ្យ​ពួកគេ​ជា​ក្រុម​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ Premier League ​។

​ក្រុម​របស់​លោក Pep ​នៅ​យប់មិញ​នេះ បាន​យក​ឈ្នះ​លើ​ក្រុម Sheffield United ​ទៀត​ដែល​ធ្វើ​ឱ្យ​ពួកគេ​ឈរ​កំពូល​តារាង​យ៉ាង​សុវត្ថិភាព។ មួយ​វិញ​ទៀត ​ទទួល​បាន​ជ័យជម្នះ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Man City ​បន្ដ​កំណត់ត្រា​មិន​ចាញ់​១៩​ប្រកួត​ជាប់​គ្នា​គ្រប់​ការ​ប្រកួត​មក​ហើយ​ដែរ។

មើល​ឃើញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់ Man City ​នេះ ​លោក Klopp ​ដែល​ត្រូវ​ប៉ះ​លោក Pep ​នៅ​សប្ដាហ៍​ក្រោយ​បាន​និយាយ​ថា​៖ “City ​អាច​នឹង​រត់​ទៅ​ឆ្ងាយ​ជាមួយ Premier League ​នៅ​រដូវ​កាល​នេះ​។ ពួកគេ​កំពុង​ស្ថិត​នៅ​តំបន់​ល្អ ​និង​លេង​បាន​ល្អ​ណាស់។ រដូវ​កាល​នេះ ​គ្រប់​ក្លឹប​ទាំង​អស់​សុទ្ធ​តែ​ពិបាក ប៉ុន្តែ​ក៏​មាន​ក្លឹប​មើល​ទៅ​រៀប​ចំ​បាន​ល្អ​ផង​ដែរ។ ​ជា​សំណាង​ណាស់ ​នៅ​ពេល​ក្រុម​មួយ​មិន​មាន​បញ្ហា​កីឡាករ​របួស​ច្រើន”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់