• 2021-01-15 12:12:52
  • បាល់ទាត់

Jovic ចេញ​ពី Real ទៅ​លេង​នៅ​អាល្លឺម៉ង់​ ក្រោយ​មាន​រឿង​មិន​សូវ​ស្រួល​នៅ​អេស្ប៉ាញ

  • 2021-01-15 12:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ែប​វ័យ​ក្មេង​កីឡាករ Luca Jovic បាន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Eintracht Frankfurt កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​ក្របខ័ណ្ឌ​ខ្ចី​ជើង ដោយ​មិន​មាន​លក្ខខ័ណ្ឌ​ក្នុង​ការ​ទិញ​ផ្ដាច់ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់​ Budesliga។

កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ហាក់​មិន​សូវ​ល្អ​សោះ​កាល​ពី​លេង​នៅ Real Madrid ដោយ​លេង​ ៣២ប្រកួត ហើយ​រក​បាន​តែ ២គ្រាប់ ក្នុង​រយៈពេល​ជាង ១ឆ្នាំ​កន្លះ​ ខណៈ​កាល​ពី​គេ​លេង​នៅ​ Frankfurt លើក​ទី១ Jovic រក​បាន ៣៦គ្រាប់ ដោយ​ក្នុង​នោះ ២៧គ្រាប់​នៅ​ក្នុង​រដូវ​កាល២០១៨/១៩ ជា​ពេល​មុន​មក​ Real Madrid។

Jovic ហាក់​ដូច​ជា​មាន​រឿង​រ៉ាវ​ច្រើន​ណាស់​ពេល​មក​លេង​នៅ Real Madrid ដោយ​រាប់​បញ្ចូល​ទាំង​បញ្ហា​បទ​វិន័យ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ក៏​ដូច​ជា​ពាក់ព័ន្ធ​រឿង​ផ្ទៃក្នុង​ក្លឹប Real Madrid។

លោក Zinedine Zidane បាន​បញ្ចេញ​មតិ​ថា Jovic ហាក់​បី​ដូច​ជា​មិន​មាន​សំណាង​នៅ​ Real Madrid ចំណែក​ឯ​នាយក​ផ្នែក​កីឡា​ក្លឹប Frankfurt លោក Fredi Bobic ឲ្យ​យោបល់​ថា កីឡាករ​រូប​នេះ​អាច​ប្រើប្រាស់​ពេល​វេលា​នៅ​អាល្លឺម៉ង់​ ដើម្បី​បង្កើន​ទម្រង់​លេង

ប្រភព៖ Bundesliga ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់