• 2020-12-21 04:24:38
  • បាល់ទាត់

លីគ​កំពូល​នៅ​អឺរ៉ុប​លេង​បាន​ជាង​១០​សប្ដាហ៍ មាន​តែ​២​ក្លឹប​គត់​មិន​ទាន់​ចាញ់សោះ

  • 2020-12-21 04:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោមលីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​រួម​មាន Premier League, La Liga, Bundesliga, Serie A និង Ligue 1 គិត​ទល់​ពេល​នេះ​លេង​បាន​ជាង​១០​សប្ដាហ៍​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​​ ប៉ុន្តែ​មាន​២​​ក្រុម​គត់​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់។

AC Milan និង Juventus គឺ​ជា​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ បន្ទាប់​ពី​លេង​​បាន​១៣​ប្រកួត​​នៅ​លីគ Serie A។ Milan កាល​ពី​ម្សិលមិញ​បាន​យក​ឈ្នះ Sassuolo ២-១ បន្ត​ឈរ​កំពូល​តារាង​មាន​៣១​ពិន្ទុ។ ឆ្លង​កាត់​១៣​ប្រកួត​កន្លង​ទៅ Milan ឈ្នះ​៩​និង​ស្មើ​៤​ដង។

សម្រាប់ Juventus ត្បិត​តែ​​កំពុង​ឈរ​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ Serie A ក្រោម Inter Milan ៣​ពិន្ទុ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ចាញ់​ឡើយ។ ក្នុង​ចំណោម​១៣​ប្រកួត ក្រុម​រហស្សនាម​សេះបង្កង់​​ឈ្នះ៧ ស្មើ​៦។ ប្រកួត​បន្ទាប់ Juventus ត្រូវ​ប៉ះ​ក្រុម​ Fiorentina ខណៈ AC Milan ជួប Lazio៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់