• 2020-11-03 12:57:21
  • បាល់ទាត់

Mbappe មិន​បាន​ចូល​រួម​ប្រកួត​ប៉ះ​ Leipzig ខាង​មុខ​​ ខណៈ Neymar និង​ Icardi ក៏​មិន​ទៅ​ជួយ​ក្លឹប​ដែរ

  • 2020-11-03 12:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe នឹង​មិន​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ RB Leipzig ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​ពុធ​​ ស្អែក​នេះ​ទេ​។

បន្ទាប់​ពី​ប្រកួត​តទល់​នឹង​ក្លឹប​ Nantes កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣១ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​មក​ កីឡាករ​ខាង​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​សាច់​ដុំ​ជើង​ខាង​ស្ដាំ​។

បើ​តាម​ការ​បញ្ជាក់​របស់​ PSG ផ្ទាល់​ Mbappe កំពុង​តែ​ទទួល​បាន​ការ​ព្យាបាល​ តែ​មិន​បាន​កំណត់​ថ្ងៃ​ជា​សះស្បើយ​ឲ្យ​ពិត​ប្រាកដ​ឡើយ​។

ចំពោះ​ការ​ប្រកួត​ប៉ះ​នឹង​ Leipzig ខាង​មុខ​នេះ​ ខ្សែ​ប្រយុទ្ធ​ Neymar និង​ខ្សែ​ប្រយុទ្ធ​ Mauro Icardi ក៏​មិន​បាន​ចូល​រួម​ផង​ដែរ​ ដោយ​សារ​តែ​កំពុង​តែ​កំពុង​របួស​៕

ប្រភព៖ en.psg ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់