• 2020-09-14 23:32:05
  • បាល់ទាត់

Lampard ​៖ Werner ​នឹង​ក្លាយ​ជា​កីឡាករ ដែល​ខ្សែ​ការពារ​ខ្លាច​រអា​

  • 2020-09-14 23:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lampard អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន Werner ​នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់ ដែល​ខ្សែ​ការពារ​នៅ Premier League ញញើត​មិន​ខាន​។

​នៅ​យប់មិញ​នេះ រូបគេ​ជា​អ្នក​បង្កើត​ឱកាស​ឱ្យ​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ឱ្យ​ក្រុម Chelsea ​ដែល Jorginho ​ជា​អ្នក​សម្រេច​ទី​បាន​សម្រេច​។ ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម ​ពិត​ជា​ពេញ​ចិត្ត​ទម្រង់​លេង​របស់​គេ​ខ្លាំង​មែនទែន ​ក្នុង​ការ​ប្រកួត​ដំបូង​នេះ បើ​ទោះ​ជា​មិន​ទាន់​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​ល្បឿន​របស់​គេ ​និង​បច្ចេកទេស​ពិត​ជា​ល្អ​មែនទែន។

​អ្នក​ចាត់ការ​ក្រុម Chelsea ​រូប​នេះ ​បាន​អះអាង​៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ជាមួយ Timo ​ខ្លាំង​ណាស់។ ​ខ្ញុំ​ដឹង​ពី​គុណភាព​របស់​គាត់ ​និង​អ្វី​ដែល​គាត់​នឹង​ជួយ​ដល់​ក្រុម។ យើង​បាន​ឃើញ​ល្បឿន​របស់​គាត់ ​ហើយ​គាត់​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​តួ​មួយ​រូប ដែល​អាច​ធ្វើ​គ្រប់​យ៉ាង​សម្រាប់​យើង”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់