• 2020-09-10 03:36:46
  • បាល់ទាត់

Ozil បង្ហាញ​ជម្រើស​១១​នាក់​ក្នុង​ចិត្ត​ដែល​ធ្លាប់​លេង​ជាមួយ មក​ពី Arsenal មាន​ម្នាក់​គត់

  • 2020-09-10 03:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Musut Ozil បាន​​បញ្ចេញ​ជម្រើស​​១១​នាក់​ក្នុង​ចិត្ត​របស់​ខ្លួន​ដែល​ធ្លាក់​លេង​ជាមួយ​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​មក​ពី Arsenal តែ​ម្នាក់​គត់។

Ozil ដែល​ជា​កីឡាករ​នាំ​លេង​ធ្លាប់​ឈ្នះ​ពាន​​លីគ​កំពូល​អេស្ប៉ាញ​ជាមួយ Real Madrid នៅ​រដូវ​កាល​២០១១-១២ មុន​ពេល​លើក​ពាន World Cup ជាមួយ​អាល្លឺម៉ង់​​ក្នុង​ឆ្នាំ​២០១៤។ Ozil ក៏​ធ្លាប់​ជួយ Arsenal ឈ្នះ​ពាន FA Cup ៣​ដង​ក្នុង​រយៈពេល​៧​ឆ្នាំ​​នៅ​កីឡដ្ឋាន Emirates។

លេង​បាល់​អស់​រយៈពេល​ជាង​១០​ឆ្នាំ កីឡាករ​វ័ួ​៣១​ឆ្នាំ​ធ្លាប់​លេង​ជាមួយ​កីឡាករ​កំពូល​ៗ​ជា​ច្រើន​លើ​ទីលាន។ សាកសួរ​សំនួរ​លើ​​បណ្ដាញ​សង្គម Twitter កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​ត្រូវ​បាន​សួរ​ឲ្យ​បង្ហាញ​ពី​ជម្រើស​១១​នាក់​ដែល​គេ​ពេញ​ចិត្ត ក្នុង​នោះ​គេ​បាន​រើស​​អតីត​មិត្ត​រួម​មក​ពី Real Madrid ជា​ច្រើ​នាក់ និង​មក​ពី Arsenal មាន​ម្នាក់​គត់​គឺ Gazorla៕

ខាង​ជា​ជម្រើស​១១​នាក់​ក្នុង​ចិត្ត​ដែល​ធ្លាប់​លេង​ជាមួយ​របស់ Ozil

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់