• 2020-08-19 04:11:00
  • បាល់ទះ

ញាក់​សាច់! ឃើញ​​ឥន្ទ្រី​ពិឃាត​ ឌូក ហាត់​លោត​នៅ​ស្តាត​អូឡាំពិក​

  • 2020-08-19 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុក សោភា ហៅ​ ឌូក បាន​បង្ហាញ​វីដេអូ ហ្វឹកហាត់​លោត​នៅ​ពហុ​កីឡដ្ឋាន​​អូឡាំពិក ឬ​ត្រូវ​បាន​គេ​និយម​ហៅ​​ថា ស្តាត​អូឡាំពិក​។ ការ​ហ្វឹកហាត់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោត​​លើក​ទី​១ ម្ដង​មួយ​កាំ និង​លោត​លើក​ទី​២ ម្ដង ពីរ​កាំ ហើយ​លោត​ឡើង​​ពី​ក្រោម​មក​លើ​រហូត​ដល់​​កំពូល​នេះ​​​កន្លែង​អង្គុយ​។ គ្រប់​គ្នា​ដឹង​ហើយ​ថា កន្លែង​អង្គុយ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​មាន​កម្ពស់​ខ្ពស់​គួរសម។

ជុក សោភា ហៅ ឌូក (រូបថត ៖ ជុក សោភា )

​តោះ!​ចង់​ដឹង​ថា ឌូក លោត​បែប​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ឌូក ជា​ស្មាត់​ធំ​មួយ​រូប​របស់​កម្ពុជា និង​ជា​អតីត​ជម្រើស​ជាតិ​ឆ្នេរខ្សាច់ ព្រម​ទាំង​ជា​កីឡាករ​ក្នុង​ក្លឹប​បាល់ទះ​អាជីព​របស់​កងពលធំ​អន្តរាគមន៍​លេខ ៣ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់