• 2020-06-15 04:39:59
  • បាល់ទាត់

៨​ក្រុម​ចុង​ក្រោយ Hun Sen Cup ​ថ្នាក់​ខេត្ត ​ចាប់​គូ​រួច​រាល់​ហើយ​

  • 2020-06-15 04:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ខេត្ត វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ចាប់​គូ​រួច​រាល់​ហើយ​កាល​ពី​ព្រឹកមិញ​នេះ នៅ​ទី​ស្នាក់​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា។​

ក្រុមត្បូងឃ្មុំ ម្ចាស់​ជើងឯកឆ្នាំមុន វគ្គថ្នាក់ខេត្ត

​ក្រោយ​ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​កន្លង​មក ​ពាន​រង្វាន់ Hun Sen Cup ​ថ្នាក់​ខេត្ត​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ។ ​៨​ក្រុម​ដែល​នៅ​សល់​នេះ ​រួម​មាន កំពង់​ឆ្នាំង ​កោះកុង កណ្ដាល ​កំពង់​ស្ពឺ​ សៀមរាប កែប ត្បូង​ឃ្មុំ ​និង​ព្រៃ​វែង។ ដោយ​ឡែក​កាល​ចាប់​គូ​កាល​ពី​ព្រឹកមិញ​នេះ ​បាន​ចេញ​ជា​លទ្ធផល​ថា៖

  • ​ក្រុម​ក្រុម​កំពង់​ស្ពឺ ​ប៉ះ​ក្រុម​ត្បូង​ឃ្មុំ
  • ក្រុម សៀមរាប ប៉ះ​កណ្ដាល​
  • ក្រុម​​ខេត្ត​កែប ប៉ះ​ក្រុម​កំពង់​ឆ្នាំង​
  • ក្រុម​ព្រៃវែង​ប៉ះ​ក្រុម​កោះកុង

​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ ​ពួកគេ​នឹង​លេង​ដោយ​មិន​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​និង​១​ខែ​កក្កដា​ សម្រាប់ជើងទី១ និងជើងទី២ធ្វើឡើងនៅថ្ងៃទី​៧ដល់៨ ខែកក្កដា ឆ្នាំ​២០២០​ខាង​មុខ​នេះ៕​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់