• 2020-06-11 12:23:06
  • បាល់ទាត់

Arsenal ចាញ់​ Brentford ក្នុង​ប្រកួត​មិត្តភាព​ មុន​ប៉ះ​នឹង​ Man City

  • 2020-06-11 12:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​ចាញ់​ប្រកួត​មិត្ត​ភាព​រវាង​ក្លឹប​ Brentford នៅ​ឯ​ទីលាន​ Emirate ក្នុង​លទ្ធផល​ ២-៣ នៅ​ថ្ងៃ​ពុធ​ ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ម្សិល​មិញ​នេះ​។

​នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ Arsenal បាន​ចាញ់​ក្លឹប​ Brentford ក្នុង​លទ្ធផល​ ២-៣ ដោយ​នៅ​ក្នុង​តង់​ទី១​ ក្លឹប​កាំ​ភ្លើង​ធំ​មួយ​នេះ​ ជា​អ្នក​នាំ​មុខ​មុន​ ១គ្រាប់​នៅ​នាទី​ទី​៤០ ដែល​រក​បាន​ឲ្យ​ខ្សែ​បម្រើ​​ Joe Willock។

លុះ​នៅ​ក្នុង​តង់​ទី​២​ ក្លឹប​ Benford រក​បាន​គ្រាប់​បាល់​ ៣គ្រាប់​ជា​បន្ត​បន្ទាប់​តែ​ម្ដង​ ដោយ​នៅ​នាទី​៧៣ម្ដង​ នាទី​៨០​ម្ដង​ នាទី​៨៨ម្ដង​ ដែល​រក​បាន​កីឡាករ​៣​​រូប​គឺ​ កីឡាករ​ Tariqe Fosu កីឡាករ​ Halil Dervisoglu និង​កីឡាករ​ Shandon Baptiste។

រី​ឯ​ក្លឹប​ Arsenal វិញ​រក​បាន​ត្រឹម​ ១​គ្រាប់​បន្ថែម​ប៉ុណ្ណោះ​ក្នុង​តង់​ទី​២​នេះ​ នៅ​នាទី​ទី​៧៧ ដោយ​កីឡាករ​ Alexandre Lacazette។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Arsenal ត្រៀម​នឹង​ប៉ះ​ជា​មួយ​ Manchester City ក្នុង​ការ​ប្រកួត​ Premier League នៅ​​ថ្ងៃ​ទី១៨ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់