- 2020-05-11 02:53:46
- បាល់ទាត់
ម្ចាស់ក្លឹប Lyon ខ្លាច Depay ចាកចេញពីក្លឹបក្រោយលីគបារាំងសម្រេចរំសាយ
- 2020-05-11 02:53:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ក្លឹប Lyon ខ្លាច Depay ចាកចេញពីក្លឹបក្រោយលីគបារាំងសម្រេចរំសាយ
ចន្លោះមិនឃើញ
លោក Jean-Michel Aulas ប្រធានក្លឹប Lyon ព្រួយបារម្ភខ្លាច Memphis Depay ចង់ចាកចេញទៅរកទ្រនំថ្មីបន្ទាប់ពីក្លឹបនេះគ្មានកៅអី Champions League រដូវកាលក្រោយ។
ក្របខ័ណ្ឌកំពូលបារាំង Ligue 1 បានសម្រេចរំសាយបាល់ទាត់របស់ខ្លួនកាលពីសប្ដាហ៍មុនដោយផ្ដល់ពានឲ្យទៅ Paris Saint Germain ហើយកៅអី Champions League ទៅក្រុមលេខ១ ដល់លេខ៣ មាន PSG, Marseille និង Rennes ស្របពេល Lille មានកៅអី Europa League។
ដោយឡែក Lyon វិញបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្រោយ២៨សប្ដាហ៍គ្មានកៅអីកម្មវិធីអឺរ៉ុបអ្វីឡើយនៅរដូវកាលក្រោយ។ ការអវត្តមានពានធំៗ បែបនេះអាចធ្វើឲ្យ Ligue 1 សម្លឹងការទៅរកទ្រនំថ្មីស្របពេលរូបគេបច្ចុប្បន្នកំពុងមានហាងឆេង៕