• 2019-07-04 09:11:41
  • បាល់ទាត់

Tiger ​ចុះ​កុងត្រា​យក Torres ​ពី​អេស្ប៉ាញ​មក​ជួយ​ក្រុម​ជើង​ទី​២​

  • 2019-07-04 09:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Angkor Tiger ​បាន​បង្ហាញ​មុខ​កីឡាករ​ថ្មី​របស់​ខ្លួន​ហើយ​ឈ្មោះ​ថា Fernando Torres Nando Cózar ​ជន​ជាតិ​អេស្ប៉ាញ ​លេង​ជា​ខ្សែ​បម្រើ វ័យ​២៨​ឆ្នាំ​។

Fernando Torres Nando Cózar

Torres ​នឹង​ចូល​រួម​ជាមួយ Tiger ​ដើម្បី​ជំនួស​តំណែង​របស់ Yudai Ogawa ​ដែល​បាន​ចាកចេញ​ពី​ក្រុម​ទៅ​ប្រកប​អាជីព​នៅ​អឺរ៉ុប​វិញ។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្រុម​ជា​ច្រើន ​ហើយ​ក៏​ទើប​តែ​ជួយ​ក្រុម Helsinki IFK ឡើង​មក​លេង​លីគ​កំពូល​ហ្វាំងឡង់​រដូវ​កាល​នេះ​ផង​ដែរ។

ប្រកួត​ដំបូង​របស់​កីឡាករ​អេស្ប៉ាញ​រូប​នេះ ​ក្នុង​លីគ​កំពូល​កម្ពុជា គឺ​ប៉ះ​ក្រុម​ក្រសួងការពារ​ជាតិ ​នៅ​កីឡដ្ឋាន​ស្វាយ​ធំ ​ខេត្ត​សៀមរាប៕

រូបភាព៖ Angkor Tiger

អត្ថបទ៖ កុលាប

មតិយោបល់