• 2019-07-02 11:47:27
  • បាល់ទាត់

ចេញ​ពី​ Newcastle មិន​បាន​ប៉ុន្មាន​ផង Benitez រក​ឃើញ​ក្លឹប​ថ្មី​បាត់!

  • 2019-07-02 11:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rafael Benitez ក្នុង​ថ្ងៃ​នេះ​ដែរ ត្រូវ​បាន​ក្លឹប​លីគ​កំពូល​ចិន Dalian Yifang តែងតាំង​ធ្វើ​ជា​គ្រូ​បង្វឹក​បង្គោល​របស់​ក្លឹប ក្រោយ​ពេល​ដែល​ចាកចេញ​ពី​ក្លឹប Newcastle United បាន​ប៉ុន្មាន​ថ្ងៃ​នេះ។

លោក​ត្រូវ​បាន​ឡើង​មក​ជំនួស​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េ Choi Kang-hee ដែល​លាលែង​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោម​ហេតុផល​ផ្ទាល់ខ្លួន។

Benitez ចុះ​កុងត្រា​ជាមួយ​ក្លឹប​ចិន​នេះ​រយៈពេល ២ឆ្នាំ​ កន្លះ ហើយ​បើ​តាម​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ទទួល​បាន​ ១៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ការ​មក​ដល់​ក្លឹប​នៃ​ប្រទេស​ចិន​នេះ ធ្វើ​លោក​បាន​ជួបជុំ​គ្នា​នឹង​ខ្សែ​បម្រើ​ស្លូវ៉ាគី​កីឡាករ Marek Hamsik ដែល​លោក​ធ្លាប់​បង្វឹក​កាល​ពី​នៅ​ក្លឹប Napoli កំឡុង​ឆ្នាំ២០១៣-២០១៥៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់