- 2019-01-20 07:33:52
- ប្រដាល់
Manny Pacquaio អរគុណព្រះដែលផ្ដល់រាងកាយយ៉ាងល្អដល់គេ
- 2019-01-20 07:33:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manny Pacquaio អរគុណព្រះដែលផ្ដល់រាងកាយយ៉ាងល្អដល់គេ
ចន្លោះមិនឃើញ
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquaio បានយកឈ្នះអ្នកប្រដាល់អាមេរិក Adrien Broner មុននេះ ដោយពិន្ទុនៅទីក្រុង Las Vegas។
ក្រោយប្រកួតចប់ភ្លាមអ្នកប្រដាល់វ័យ ៤០ បាននិយាយថា រូបគេពិតជាសប្បាយចិត្តបំផុត ដែលអាចធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ។ ដើម្បីត្រៀមប្រកួតនេះរូបគេបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ ប៉ុន្តែរូបគេពិតជាអរគុណខ្លាំងមែនទែនដល់ព្រះ ដែលបានប្រទានរាងកាយមួយ ដែលមានវ័យ៤០ឆ្នាំហើយ នៅតែអាចវ៉ៃបានខ្លាំងបែបនេះ។
យ៉ាងណាមិញ Manny Pacquaio ជឿថា អាជីពរបស់គេមិនទាន់ត្រូវបានបញ្ចប់ឡើយ ទោះបីគេមានវ័យ៤០ក៏ដោយ។ ទាក់ទងការប្រកួតមុននេះវិញ ជាការពិតរូបគេចង់កញ្ជ្រោលវាយសម្រុកខ្លាំងទៅលើ Adrien Broner ប៉ុន្តែគ្រូរបស់គេបានប្រាប់ថា ត្រូវវ៉ៃមួយៗរង់ចាំឱកាសដើម្បីវាយបក។
សម្រាប់ការប្រកួតមុននេះ Broner វ័យ២៩ឆ្នាំត្រូវបានគេដឹងថា ទទួលបានក្នុងរង្វង់ ៨,៣លានដុល្លារ ដែលជាតម្លៃខ្លួនថ្លៃបំផុតដែលគេធ្លាប់ទទួលបាន។ ឯ Pacquiao អាយុឈានដល់៤០ឆ្នាំទទួលបានប្រហែល២០លានដុល្លារឬអាចលើនឹងតិចតួច៕