• 2025-01-03 04:27:00
  • បាល់ទាត់

​ក្រោយ​ពី​ធ្វើ​ឲ្យ​ហ្វេន​ខ្ទេចខ្ទាំ​បេះដូង​មួយ​ប្រាវ Man City សំឡឹង​ឃើញ​រនាំង​ការពារ​ទៀត​ហើយ​

  • 2025-01-03 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​​ទីផ្សារ​ដោះដូរ​កីឡាករ​កំពុង​តែ​ដំណើរ​ការ​ពេល​នេះ​ក្លិប​អ្ន​ក​មាន​មេឃខៀវ Manchester City បាន​បើក​យុទ្ធនាការ​​នាំ​ចូល​ខ្សែការពារ​ទៀត​ហើយ​​ ម្នាក់​នោះ​គឺ​ Abdukodir Khusanov គឺ​ជា​រនាំង​ការពារ​កណ្ដាល​ដ៏​រឹងមាំ​របស់​ក្លិប​ RC Lans ​នៅ Ligue1 បារាំង​។

គេ​ដឹង​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ Manchester City មាន​បញ្ហា​​យ៉ាង​ខ្លាំង​នៅ​តំបន់​ការពារ​បន្ទាប់​ពី​បណ្ដាក់​គ្នា​រង​របួស​អស់​ពី​ម្នាក់​​ចូល​ម្នាក់ ដ្បិត​តែ​មាន​ការ​ជា​សះស្បើយ​មក​វិញ​ជា​បណ្ដើរ​ប៉ុន្តែ​នៅ​តែមាន​ចន្លោះ​ប្រហោង​។ បើ​តាម​​យុទ្ធសាស្ត្រ​របស់​អ្នក​ចាត់​ការ​ Pep Guardiola ​គឺ​ការ​នាំ​យក​រនាំង​ការពារ​ជា​រឿង​សំខាន់​ ដូច​ដែល​លោក​បាន​មក​កាន់ Manchester City ដំបូង​ៗ​យ៉ាង​ដូច្នេះ​ដែរ​។

មិន​មែន​មាន​តែ​ក្លិប Manchester City មួយ​ទេ​ ដែល​ដក់​ចិត្ត​ស្រលាញ់​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្សែការពារ​វ័យ​២០​ឆ្នាំ​ដែល​សម្បូរ​ទៅ​ដោយ​ទេពកោសល្យ​រូប​នេះ​ ប៉ុន្តែ​​សាមី​ខ្លួន​ផ្ទាល់​ហាក់​ជាប់​ចិត្ត​ជាមួយ មេឃខៀវ​ ជាង​ក្លិប​ផ្សេង​ៗ។ តាម​ចចាមអារ៉ាម​ភាគ​រយ​ខ្ពស់​ខ្សែការពារ​រូបនេះ​នឹង​មក​កាន់​​ទឹក​ដី​អង់គ្លេស​យ៉ាង​ពិត​ប្រាកដ​​ក្នុង​កំឡុង​ទីផ្សារ​ដោះដូរ​នា​ខែ​មករា​នេះ​តែ​ម្ដង​៕ ​​

Daro Ly

មតិយោបល់
អត្ថបទថ្មី