• 2018-12-30 01:46:46
  • ព័ត៌មាន

ស្លុត​ចិត្ត​ ពេល​មើល​ស្ថិតិ​ Aubameyang ពេល​ប៉ះ​ Liverpool យប់​មិញ​​

  • 2018-12-30 01:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី Arsenal ដែល​​រង​បរាជ័យ​ធ្ងន់.ក​ក្នុង​លទ្ធផល​ ៥-១​ ក្រោម​ថ្វី​ជើង​ Liverpool នៅ​ Anfield កាល​ពី​យប់​មិញ​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Pierre-Emerick Aubameyang ក៏​ជួប​ថ្ងៃ​មិន​ល្អ​ដូចគ្នា​ដែរ​​។​

Aubameyang ដែល​បច្ចុប្បន្ន​គឺ​ជា​ Top Scorer ១៣​គ្រាប់​នៅ​ Premier League នោះ​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ​សឹង​មិន​គួរ​ឲ្យ​ជឿ​កាល​ពី​យប់​មិញ​បើ​ទោះ​ជា​អ្នក​គាំទ្រ​ខំ​រំពឹង​ថា​រូប​គេ​នឹង​ធ្វើ​ព្យុះភ្លៀង​នៅ​ទឹកដី​ហង្ស​ក៏​ដោយ។​ ខុស​ពី​ការ​រំពឹង​ទុក​ តារា​ជើង​ស៊ុត​សញ្ជាតិ​ហ្គាបុង​ប៉ះ​បាល់​បាន​១៣​ដង​គត់​ពេល​ប៉ះ​ Liverpool មុន​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៧១។​ ​

កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​គឺ​៦​ប៉ះ​ដំបូង​កើត​ឡើង​តាំង​ពី​ដើម​វគ្គ​ទី​មួយ​មក​ម្ល៉េះ​។ ១៣​ប៉ះ​គឺ​ជា​កំណត់ត្រា​ទាប​បំផុត​របស់​Aubameyang ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​នេះ។​ មាន​តែ​ Jamie Vardy របស់​ Leicester ប៉ុណ្ណោះ​ដែល​ប៉ះ​បាល់​បាន​តិច​​ជាង​រូប​គេ​នៅ​រដូវ​កាល ២០១៨-១៩​ ​​​គឺ​១១​ដង​ក្នុង​ការ​ប្រកួត​ទល់​ Arsenal កាល​ពី​ខែ​តុលា៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់